ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិបាល​ប្រាប់​វិធីបង្ការ​ពេល​អាកាសធាតុ​ក្តៅ


រូបឯកសារ៖ ស្រ្តី​ម្នាក់​ដឹក​គោ​របស់​គាត់​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​លំហ​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣ ​ខែ​ឧសភា ឆ្នាំ២០១៦។​ សត្វគោ​រាប់​រយ​ក្បាល​បាន​ស្លាប់​ដោយសារ​កម្តៅ​ខ្លាំង​ពាសពេញ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ប្រទេស​នេះ​ជួបប្រទះ​គ្រោះរាំង​ស្ងួត​អស់​ជាច
រូបឯកសារ៖ ស្រ្តី​ម្នាក់​ដឹក​គោ​របស់​គាត់​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​លំហ​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣ ​ខែ​ឧសភា ឆ្នាំ២០១៦។​ សត្វគោ​រាប់​រយ​ក្បាល​បាន​ស្លាប់​ដោយសារ​កម្តៅ​ខ្លាំង​ពាសពេញ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ប្រទេស​នេះ​ជួបប្រទះ​គ្រោះរាំង​ស្ងួត​អស់​ជាច

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ទឹក​ក្រោយ​ពេល​ចេញ​ពី​បង្គន់​ មុន​ពេល​រៀបចំ​អាហារ​ មុនពេល​បញ្ចុក​កូន​ ​និង​មុន​ពេល​ពិសារ​អាហារ។

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​បង្ការបញ្ហា​សុខភាព​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រ​កាស​ថា ​កម្តៅ​នៅ​កម្ពុជា​ក្នុង​ខែ​មេសា​នេះ​ អាច​នឹង​ហក់​ឡើង​រហូត​ដល់​៤០ ទៅ​៤២​អង្សារ។​

តាម​គេហ​ទំព័រ​ ​និង​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បញ្ជាក់​ថា ​ក្នុង​អំឡុង​រដូវក្តៅ​ដែល​កំពុង​ឈាន​ចូល​មក​ដល់​នេះ​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​ ​កុំ​ពិសារ​ជាតិ​អាល់​កុល​ ​ឬ​ជាតិស្ករ​ច្រើន​ពេក។​ ​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ស្តើងៗ​ ​ឬ​មាន​ពណ៌ស្រាល​ ​និង​ស្លៀកពាក់​រលុង​ ​ព្រមទាំង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ។​ ​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ ​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច។​ ​ហាម​ទុក​ទារក​និង​កុមារ​ក្នុង​រថយន្ត​ចតចោល។​ ​ជៀសវាង​អាហារ​ក្តៅៗ​និង​ជៀសវាង​ពិសារ​អាហារ​ច្រើន​ពេក​ដែល​អាចបង្កើន​កម្តៅ​ដល់​រាងកាយ។​
នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​អំពី​វិធានការ​បន្ថែម​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​រាក​ ​ក្អួត​ ​ក្តៅ​ខ្លួន ​ថា៖​

«ដោយ​រួម​និង​វិធានការ​អាកាស​ធាតុ​ក្តៅ​ខាងលើ​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត៖​ ​លាង​សំអាត​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ។​ ​សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ។ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ ​ជាពិសេស​ ​សាច់​ ​សត្វស្លាប​ ​ស៊ុត​ ​និង​អាហារ​សមុទ្រ។ ទុក​ដាក់​ចំណី​អាហារ​ឆៅ​ ​និង​ឆ្អិន​ដាច់​ដោយ​ឡែក​ពី​គ្នា។​ ​កុំ​រក្សា​ទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើស​ពី​២ម៉ោង។​ ​មិន​ត្រូវ​រក្សា​ទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ​ ​ទោះ​ជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏​ដោយ»។​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ទឹក​ក្រោយ​ពេល​ចេញ​ពី​បង្គន់​ មុន​ពេល​រៀបចំ​អាហារ​ មុនពេល​បញ្ចុក​កូន​ ​និង​មុន​ពេល​ពិសារ​អាហារ។​ ​បើ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាល​ឲ្យ​មាន​រាក​ ​ក្អួត​ ​ក្តៅខ្លួន​ ​និង​សន្លប់ សូម​ស្វែង​រក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ។​

ការ​ចេញ​សេចក្តី​អំពាវ​នាវ​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ​អំពី​ការ​ប្រុង​ប្រយ័ត្ន​សុខភាព​ក្នុង​រដូវ​ក្តៅ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រកាស​អំពី​ការ​កើន​កម្តៅក្នុង​រដូវ​ប្រាំង ខណៈ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​រដូវ​ប្រាំង​ឆ្នាំ​២០១៩​ ​ដែល​នឹង​មាន​កើន​កម្តៅ​ខ្លាំងខុស​ពី​ធម្មតា​និង​ខ្សត់​ភ្លៀង។​ ​ក្នុង​សារាចរ​នោះ​ក៏​បាន​បញ្ជាក់​ថា នៅ​ខែមេសា​ និង​ឧសភា​នេះ​ ​កម្ពុជា​នឹង​មានសីតុណ្ហភាព​អតិបរមា​ពេល​ខ្លះ​ហក់​ឡើង​ខ្ពស់​រហូត​ដល់​៤០ ទៅ​៤២​អង្សារ៕

XS
SM
MD
LG