កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ការបញ្ជារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើឡើងខណៈលោក សម រង្ស៊ី ប្រកាសជាច្រើនដងថា លោកនឹងវិលចូលមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។
ក្រុមគ្រួសារនិងអ្នកគាំទ្រលោករ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»បានតវ៉ានៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា សុំឲ្យរដ្ឋាភិបាលរុស្ស៊ីអន្តរាគមន៍ឲ្យដោះលែងលោករ៉ាត់ រត្នមុនី។ ការស្នើជាច្រើនដងមិនត្រូវបានការឆ្លើយតបពីមន្រ្តីស្ថានទូតទេ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» ព្រមទាំងអ្នកគាំទ្រប្រមាណជា១០នាក់ បានប្រមូលផ្តុំគ្នាជាថ្មីទៀតនៅខាងមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។
លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសបានប្រកាសជាច្រើនដងថានឹងត្រឡប់មកកម្ពុជាវិញ ប៉ុន្តែមិនកំណត់ពីពេលវេលានោះទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការលុបចោលគម្រោងវិលត្រឡប់របស់លោកសម រង្ស៊ីជាច្រើនដងគឺជាការសម្លាប់ជីវិតនយោបាយរបស់ខ្លួននៅក្រៅប្រទេស។
ក្នុងទិវាសុវត្ថិភាពអ៊ីនធឺណេត អង្គការយូនីសេហ្វ (UNICEF) ដែលជាអង្គការអន្តរជាតិធ្វើការលើកកម្ពស់សិទ្ធិនិងសុខុមាលភាពកុមារបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឲ្យមានសកម្មភាពរួមគ្នាទប់ស្កាត់ការរករឿងឈ្លោះ និងបៀតបៀនលើយុវជនកម្ពុជា ដែលកំពុងប្រើប្រាស់អ៊ីនធឺណេត។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្ពោធកម្មវិធីទូរស័ព្ទ និងគេហទំព័រឈ្មោះថា «ទីចងចាំ» ក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម។
ខណៈដែលប្រទេសថៃកំពុងរងគ្រោះដោយសារខ្យល់កខ្វក់ដែលមានឈ្មោះថា PM2.5 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជាមានស្ថានភាពល្អ មិនគួរឲ្យបារម្ភនោះទេ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្ន និងពាក់ម៉ាសការពារ ចៀសវាងគ្រោះថ្នាក់ដល់សុខភាពដោយសារខ្យល់កខ្វក់ PM2.5 រហូតបណ្តាលឲ្យគ្រឹះស្ថានសិក្សាមួយចំនួនបិទទ្វារបណ្តោះអាសន្ននោះនៅសប្តាហ៍នេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសនៅថ្ងៃអង្គារនេះ បានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ឲ្យអនុវត្តសកម្មភាពរបស់ខ្លួនស្របតាមក្របខណ្ឌច្បាប់ ហើយជៀសវាងដាច់ខាតនូវសកម្មភាពផ្សេងៗដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់និងភេរវកម្ម។
នៅថ្ងៃចន្ទនេះ អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិចិនចំនួន៦៩នាក់ទៀត ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសករណីឆបោក គំរាមកំហែងនិងជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត (VOIP) ឱ្យចេញពីកម្ពុជា។
បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជាលោក ហ៊ុន សែន គេឃើញក្រុមមេទាហានចេញមកតំណាងកងទ័ពដើម្បីប្រកាសការពាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងប្រកាសបង្ក្រាបក្រុមប្រឆាំងដែលរដ្ឋាភិបាលហៅថាជាក្រុមមានបំណងផ្តួលរំលំរដ្ឋាភិបាល។
នៅសប្ដាហ៍នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុកថាកាលពីឆ្នាំ២០១៥ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោកកុំឱ្យចូលមកកម្ពុជា ដោយថាខ្លាចមានស្ថានភាពណាមួយដែលមិនអាចគ្រប់គ្រងបាន។
បន្ទាប់ពីកម្ពុជាបានប្រកាសជាថ្មីទៀតថាខ្លួនគាំទ្រនយោបាយចិនតែមួយ និងប្រឆាំងរាល់ការប្រកាសឯករាជ្យភាពគ្រប់ទម្រង់របស់តៃវ៉ាន់ អ្នកវិភាគបានលើកឡើងពីការបារម្ភថា ការបង្ហាញការគាំទ្រ ឬមិនគាំទ្រប្រទេសណាមួយដោយចំហខ្លាំងពេក នឹងធ្វើឲ្យកម្ពុជាត្រូវប្រឈមនឹងវិបត្តិ
លោក ហ៊ុន សែនបញ្ជាឲ្យកងកម្លាំងទាំងអស់បង្ក្រាបផែនការគ្រប់រូបភាពដែលមានបំណងបំផ្លាញរដ្ឋ ដោយមិនចាំបាច់មានបទបញ្ជា។ អ្នកវិភាគយល់ថា ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី បង្ហាញពីការដឹកនាំកងទ័ពដោយភាពមិនត្រឹមត្រូវ និងអាចធ្វើឲ្យមានភាពវឹកវរក្នុងប្រទេស។
លោក គង់ គាំ បានប្រាប់តុលាការថា លោកមិនបានដឹងរឿងដែលថា លោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងបរទេសក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
សាលាក្តីខ្មែរក្រហមបានប្រកាសសមាសភាពសហមេធាវីបរទេសមួយរូបថ្មីជំនួសលោក វ៉ិកទ័រ កូប៉េ គឺអ្នកស្រីដូរីន ឆិន ឲ្យ នួន ជា។
រដ្ឋាភិបាលបានប្រកាសចាត់វិធានការលើលោកសម រង្ស៊ី និងអ្នកដែលប្រមូលផ្តុំ ឲ្យមានការគាំទ្រ នៅពេលដែលលោក សម រង្ស៊ីត្រឡប់ចូលមកកម្ពុជាវិញ។
ខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រុមសហជីពប្រមាណជា១០០នាក់បានជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ ដោយបានថ្លែងអំពីវីរភាពរបស់លោកជា វិជ្ជា និងបានទាមទារឲ្យអាជ្ញាធរពន្លឿនការវែកមុខរកឃាតករ។
ព័ត៌មានផ្សេងទៀត