កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនបានថ្លែងអំណរគុណប្រទេសចំនួន៣៧នៅឯក្រុមប្រឹក្សាសិទិ្ធមនុស្សរបស់អ.ស.ប.ចំពោះការចុះហត្ថលេខាលើលិខិតគាំទ្រគោលនយោបាយរបស់ចិនផ្នែកសិទ្ធិមនុស្ស។ នៅថ្ងៃពុធមន្រ្តីជាន់ខ្ពស់កម្ពុជាបានថា កម្ពុជាក៏ស្ថិតក្នុងប្រទេសទាំង៣៧នោះដែរ។
កាកសំណល់ប្លាស្ទិកទាំងនេះ មិនងាយនឹងផុយរលួយឡើយ។ ហើយប្រសិនបើសំរាមទាំងនេះផុយរលួយ វានឹងបង្កផលប៉ះពាល់ជាច្រើនដល់គុណភាពដី ជាពិសេសសារធាតុប្លាស្ទិកដែលរលួយនឹងបង្កជាសារធាតុពុលនៅក្នុងទឹក។
មួយថ្ងៃបន្ទាប់ពីសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មថា សេចក្តីព្រាងច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាពនៅកម្ពុជា។
ក្រុមសហជីព និងកម្មករផ្នែកទេសចរណ៍ និងកសិកម្ម បានដាក់ញត្តិជាលើកដំបូងនៅក្រសួងការងារ ស្នើឲ្យមានការកំណត់ប្រាក់ឈ្នួលគោល និងអត្ថប្រយោជន៍សម្រាប់ការងាររបស់ពួកគេ។ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងពិនិត្យដើម្បីបញ្ជូនសំណើរបស់កម្មករបន្តទៅស្ថាប័នពាក់ព័ន្ធ។
ខណៈសំណង់ខុនដូកើនឡើងយ៉ាងគំហុករហូតដល់រាប់ម៉ឺនយូនីតក្នុងឆ្នាំ២០១៨ ដែលភាគច្រើនវិនិយោគនិងកាន់កាប់ដោយជនជាតិចិន អ្នកជំនាញសេដ្ឋកិច្ចបារម្ភថា អនាគតសំណង់ខ្ពស់ៗនេះអាចនឹងត្រូវប្រឈមនឹងហានិភ័យគ្មានមនុស្សរស់នៅ បើវិស័យនេះពឹងផ្អែកតែទៅលើការវិនិយោគរបស់ចិន។
ស្របពេលទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរំកិលទៅមុខ និងខណៈដែលចិនកំពុងតែផ្តោតការវិនិយោគនិងជំនួយផ្សេងៗមកដល់កម្ពុជា សំណួរនានាត្រូវបានចោទពាក់ព័ន្ធនឹងផលវិបាកនៃការវិវត្តនេះទៅលើដំណើរការរបស់សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា«អាស៊ាន»។
ការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង និងរាជធានី ក្នុងប្រទេសកម្ពុជា ចាប់ផ្តើមហើយនៅថ្ងៃសុក្រនេះ ដោយពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយចោលកាលពីចុងឆ្នាំ២០១៧នោះទេ។
ក្រោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានបញ្ចប់ការចរចាជាមួយរដ្ឋាភិបាលទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់ជំនួយជិត ៦៦ លានដុល្លារអាមេរិកដោយមានលក្ខខណ្ឌសិទ្ធិមនុស្ស ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
មន្រ្តីនគរបាលរាជធានីភ្នំពេញនិងខេត្តព្រះសីហនុឲ្យដឹងថា ក្រុមសមត្ថកិច្ចចិនកំពុងស៊ើបអង្កេតតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូគំរាមចង់បង្កអសន្ដិសុខនៅខេត្តព្រះសីហនុ ហើយពួកនេះមិនមែននៅកម្ពុជាទេ។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា នៅថ្ងៃពុធនេះ កម្ពុជានិងនេប៉ាល់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងអំពីការប្តេជ្ញាបង្កើតស្ថានទូត និងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ក្នុងពិធីបើកវេទិកាធុរកិច្ចនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកពីសក្តានុពលសំខាន់ៗចំនួនបួនដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសនេប៉ាល់។
ក្រោយពីដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីនេប៉ាល់បានមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមទស្សនកិច្ចរឹតចំណងទ្វេភាគី។ ក្រៅពីជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា នាយករដ្ឋមន្ត្រីនេប៉ាល់នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់រ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា អាជ្ញាធរក៏មិនទាន់កំណត់មុខសញ្ញាក្រុមយុវជនចិនទាំងបាននៅឡើយ។ ទោះយ៉ាងណាលោកថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតស្វែងរកចាប់ខ្លួនពួកគេ។
សង្គ្រាមពាក្យសំដីនៅតែបន្តរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានពន្យល់ប្រជាពលរដ្ឋពីផលវិបាកនៃបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។
ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជាព្រមានអំពីហានិភ័យចំពោះការងាកខិតទៅរកប្រទេសចិនខ្លាំងជ្រុល។
អ្នកជំនាញផ្នែកសារព័ត៌មានបារម្ភថា សមាគមនេះអាចនឹងជួយរឹតត្បិតអ្នកសារព័ត៌មានដែលរាយការណ៍រិះគន់អំពីសកម្មភាពចិន ឬទំនាក់ទំនងកម្ពុជា-ចិន។
នៅសប្តាហ៍នេះ ក្រុមហ៊ុនអន្តរជាតិធំៗចំនួន២០ ដែលជាអ្នកបញ្ជាទិញទំនិញផ្នែកកាត់ដេរពីកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយបង្ហាញក្តីបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចេញទៅអឺរ៉ុប និងអាមេរិក។
ពួកគេបានដាក់ញត្តិនិងសំណើជាច្រើនចំណុចទៅរដ្ឋាភិបាល ទាមទារឲ្យមានការបើកលំហសិទ្ធិសេរីភាព និងដំណោះស្រាយបញ្ហាផ្សេងៗរបស់កម្មករឲ្យបានពេញលេញ ខណៈមានមានវត្តមានអ្នករាយការណ៍ពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងធ្វើទស្សនកិច្ច បានចូលរួមផងដែរ។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមកម្មករ សហជីព និងអ្នកការពារសិទ្ធិប្រមាណជាជាង១ពាន់នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅសួនប្រជាធិបតេយ្យថ្មី និងនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ។
ព័ត៌មានផ្សេងទៀត