កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះ បានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថា គ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះ។
បន្ទាប់ពីបញ្ចប់ដំណើរចូលរួមវេទិកា«ក្រវាត់ផ្លូវពាណិជ្ជកម្ម» នៅទីក្រុងប៉េកាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាកំពុងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយចិន ស្របពេលដែលចិនកំពុងផ្តល់ជំនួយផ្នែកយោធាជិត៩០លានដុល្លារដល់កម្ពុជា។
មន្ត្រីប៉ូលិសជាន់ខ្ពស់បញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីពលរដ្ឋតវ៉ាបិទផ្លូវទាំងនោះបានប្រើហិង្សាលើសមត្ថកិច្ច ក្រោយសមត្ថកិច្ចចុះរុះរើផ្ទះដែលពួកគេសង់ខុសច្បាប់លើដីដែលមានកម្មសិទ្ធិ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលថា មិនបានឆ្លុះបញ្ចាំងពីការពិត ចំពោះរបាយការណ៍ថ្មីនេះដែលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨កាន់តែអាក្រក់ ដោយសារគណបក្សកាន់អំណាចព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។
ខណៈកម្ពុជាលែងមានការប្រារព្ធពិធីរំឭកខួបនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនប្រើប្រាស់បណ្តាញសង្គមដើម្បីរំឭកព្រឹត្តិការណ៍នេះជំនួសវិញ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញថា រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសានេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន១០៩លើក។
មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធចូលរួមទប់ស្កាត់ និងចាត់វិធានការលើបទល្មើសចរាចរណ៍ ខណៈគ្រោះថ្នាក់តាមដងផ្លូវនៅតែជាបញ្ហាគួរឲ្យបារម្ភសម្រាប់កម្ពុជា នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរជុំវិញប្រទេសដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ប្រសិនមានដំណើរការល្អ កម្មវិធីនេះអាចត្រួតពិនិត្យនិងកែតម្រូវរាល់អក្ខរាវិរុទ្ធខ្មែរដែលសរសេរខុស ដោយគេគ្រាន់តែបញ្ចូលអត្ថបទភាសាខ្មែរទៅក្នុងកម្មវិធីនោះ។
អស់ រយៈពេលជាង៣ខែ ដែលអ្នកស្រី ឡុង គឹមហ៊ាង អតីតមន្រ្តីការពារសិទ្ធិលំនៅឋាន តវ៉ានៅខាងមុខស្ថានទូតរុស្ស៊ី ទាមទារឲ្យរដ្ឋាភិបាលប្រទេសនេះចេញមុខអន្តរាគមន៍ឲ្យអាជ្ញាធរកម្ពុជាដោះលែងស្វាមីអ្នកស្រី ជាអ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ»។
យុវជនមួយក្រុមដែលមានមុខរបរ និងទីលំនៅផ្សេងៗគ្នា បានស្ម័គ្រចិត្តប្រមូលសំរាមចេញពីលូទឹកស្អុយបឹងត្របែកក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ក្បូនបណ្ដែតលើទឹក ចាប់ទាញនិងដងសំរាមចេញពីលូទឹកដែលមានពណ៌ខ្មៅខាប់ និងក្លិនស្អុយឆួល ដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានមួយ។
លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តីកម្ពុជាមួយរូបបានការចោទពាក់ព័ន្ធនឹងបទល្មើសបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី និងប្រមាថព្រះមហាក្សត្រនៅក្នុងខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទឯកជនរបស់លោក ដែលបានបែកធ្លាយកាលពីឆ្នាំ ២០១៧។
ចៅក្រមតុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យលោក ថោង សារ៉ាត់ អតីតម្ចាស់សំណង់ ៩៩៩ និងអង្គរក្សចំនួន ៤ នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ដោយចោទពីបទឃាតកម្មគិតទុកជាមុននិងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ។
នៅថ្ងៃចន្ទនេះ លោកហ៊ុន សែន បានថ្លែងថា នឹងមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះនោះទេ ដោយលោក ហ៊ុន សែន បានចោទមេដឹកនាំបក្សប្រឆាំងរូបនេះ ថាបានហាមមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
សម្តេច នរោត្តម សីហនុ បានអញ្ជើញលោក Krisher ឲ្យមកលេងកម្ពុជា។ ចំណងទាក់ទងនៃអ្នកទាំងពីរកាន់តែប្រសើរឡើងក្រោយឆ្នាំ១៩៩៣ ពេលលោកបើកកាសែត ឌឹ ខេមបូឌាដេលី និងអង្គការមនុស្សធម៌ជួយដល់កម្ពុជា។
ជនសង្ស័យទាំងពីរនាក់ដែលអាជ្ញាធរមិនបានបញ្ចេញឈ្មោះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការពិនិត្យពីបទ «ឃាតកម្មគិតទុកជាមុន»។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ អ្នកធ្វើការក្នុងមណ្ឌលកុមារកំព្រាមួយដែលជាមណ្ឌលបង្កើតដោយលោក Bernard បានរៀបចំពិធីបុណ្យសព ដោយមានការចូលរួមពីអតីតអ្នកសារព័ត៌មានកាសែត ដឹ ខេមបូឌាដេលី និងអតីតសហការីរបស់លោក ព្រមទាំងក្មេងៗក្នុងមណ្ឌលនោះមួយចំនួនផង។
ក្រោយកម្មករ-កម្មការិនីជាច្រើនរយនាក់ បានតវ៉ាទៅស្ថាប័នពាក់ព័ន្ធផ្សេងៗអស់រយៈពេលជិត៣ខែកន្លងទៅ ដើម្បីឲ្យមានការដោះស្រាយលើវិវាទការងាររបស់ពួកគេ នៅថ្ងៃចន្ទនេះ កម្មកររោងចក្រកាត់ដេរប្រមាណជា៥០០នាក់ បានទៅតវ៉ានៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី១៨ ខែមីនា ឆ្នា២០១៩ កម្មករកម្មការិនីប្រមាណ៥០០នាក់ មកពីរោងចក្រ W&D Cambodia Co., LTD បានប្រមូលផ្ដុំគ្នាកាន់បដាតវ៉ាមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យរោងចក្រទទួលយកកម្មករជាង១ពាន់នាក់ ចូលធ្វើការវិញ។
វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
អ្នកស្រី ឡុង គឹមហ៊ាង ប្រាប់ VOA ថា ការតវ៉ានៅសប្តាហ៍នេះ មិនមានអ្នកចូលរួមជាមួយអ្នកស្រីដូចសប្តាហ៍មុនៗនោះទេ។ អ្នកស្រីបញ្ជាក់មូលហេតុថា ដោយសារពួកគេមួយចំនួនរងនូវការលួងលោម និងគំរាមកំហែងពីជនមិនស្គាល់អត្តសញ្ញាណ។
ព័ត៌មានផ្សេងទៀត