នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមកម្មករ សហជីព និងអ្នកការពារសិទ្ធិប្រមាណជាជាង១ពាន់នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅសួនប្រជាធិបតេយ្យថ្មី និងនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ ក្រោមការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ចរាប់សិបនាក់។ ក្រុមសហជីព និងអ្នកការពារសិទ្ធិទាំងពីរក្រុមបានដាក់សំណើជាច្រើនចំណុចទៅរដ្ឋាភិបាល ទាមទារឲ្យមានការបើកលំហសិទ្ធិសេរីភាព និងដំណោះស្រាយបញ្ហាផ្សេងៗកម្មករឲ្យបានពេញលេញ។
កម្រងរូបភាព៖ «ក្រុមអង្គការសង្គមស៊ីវិលនិងសហជីពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣»
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមកម្មករ សហជីព និងអ្នកការពារសិទ្ធិប្រមាណជាជាង១ពាន់នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅសួនប្រជាធិបតេយ្យថ្មី និងនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ ក្រោមការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ចរាប់សិបនាក់។ ក្រុមសហជីព និងអ្នកការពារសិទ្ធិទាំងពីរក្រុមបានដាក់សំណើជាច្រើនចំណុចទៅរដ្ឋាភិបាល ទាមទារឲ្យមានការបើកលំហសិទ្ធិសេរីភាព និងដំណោះស្រាយបញ្ហាផ្សេងៗកម្មករឲ្យបានពេញលេញ។

១
សហជីពកម្មកររាប់រយនាក់លើកស្លាកទាមទារសិទ្ធិផ្សេងៗក្នុងការប្រមូលផ្តុំគ្នារបស់អង្គការសង្គមស៊ីវិលអំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

២
ក្រុមកម្មករ សហជីព និងអ្នកធ្វើការពាក់ព័ន្ធសិទ្ធិ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៣
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចូលរួមនិងថ្លែងក្នុងការប្រមូលផ្តុំគ្នារបស់អង្គការសង្គមស៊ីវិលអំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៤
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៥
ក្រុមកម្មករ សហជីព និងអ្នកធ្វើការពាក់ព័ន្ធសិទ្ធិ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៦
សហជីពកម្មកររាប់រយនាក់លើកស្លាកទាមទារសិទ្ធិផ្សេងៗក្នុងការប្រមូលផ្តុំគ្នារបស់អង្គការសង្គមស៊ីវិលអំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៧
អ្នកស្រីអ៊ូ ទេពផល្លីន ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាថ្លែងនៅក្នុងការប្រមូលផ្តុំគ្នារបស់អង្គការសង្គមស៊ីវិលអំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៨
សហជីពកម្មកររាប់រយនាក់លើកស្លាកទាមទារសិទ្ធិផ្សេងៗក្នុងការប្រមូលផ្តុំគ្នារបស់អង្គការសង្គមស៊ីវិលអំឡុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៩
លោក សួន រិនឌី តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាតំណាងមកពីគណៈកម្មការទីមួយរដ្ឋសភា ទទួលយកញត្តិពីក្រុមសហជីព ក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៣ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍តាមបណ្តោយមាត់ទន្លេ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។(កាន់ វិច្ឆិកា/VOA)

១០