ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកកឹម សុខា៖ ​បាតុកម្ម​អហិង្សា​ជា​ជម្រើស​ចុង​ក្រោយ ​ព្រោះខ្លាច​គេ​បន្លំ​បញ្ចូល​មនុស្ស​បង្កហិង្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ការ​បោះឆ្នោត​មិន​ទាន់​ស្ថិត​ក្នុង​អាទិភាព​នៅ​ឡើយ​ទេ។​ លោក​កឹម ​សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ជំនួប​ផ្លាស់ប្តូរ​យោបល់​ជា​លើក​ដំបូង​ជា​មួយ​អ្នក​បោះឆ្នោត​នៅ​ជុំវិញ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​ «(ជា)​ជំហាន​ចុង​ក្រោយ​គេ​ដែល​យើង​ធ្វើ​មហា​បាតុកម្ម​នោះ។​ មិន​មែន​យើង​ធ្វើ​មហា​បាតុកម្ម​ភា្លម​ទេ»។ ​លោក​កឹម ​សុខា ​ថ្លែង​យ៉ាង​ដូច្នេះ​ស្រប​ពេល​ដែល​ការ​ព្រួយបារម្ភ​ទំនង​ជា​បាន​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ជុំវិញ​ចលនា​មហាជន​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ធ្លាប់​បាន​ទទួល​រង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​យ៉ាងជូរ​ចត់​​កាល​ពី​ឆ្នាំ​១៩៩៨។ ​លោក​គង់ សុឋានរិទ្ធ​រាយ​ការណ៍​ជូនពី​រាជធានី​ភ្នំពេញ៕​​

អត្ថបទ​ទាក់ទង

XS
SM
MD
LG