វ៉ាស៊ីនតោន —
មន្ត្រីគណបក្សកាន់អំណាចអះអាងថា ខ្លួនស្វាគមន៍ការរៀបចំកិច្ចប្រជុំកំពូលជាមួយគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតដើម្បីនឹងបញ្ជៀសបញ្ហាជាប់គាំងខាងនយោបាយ និងអស្ថិរភាពសង្គម។ ការបញ្ជាក់ជំហរជាថ្មីនេះកើតឡើងមិនដល់មួយសប្តាហ៍ផងមុនបាតុកម្មអហិង្សាដែលគណបក្សជំទាស់គ្រោងនឹងធ្វើ។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា គណបក្សជំទាស់នៅតែបង្ហាញជំហរថា ខ្លួនចង់ឲ្យមានគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតបញ្ហាភាពមិនប្រក្រតីរឿងបោះឆ្នោតជាមុនសិន។
ទោះជាមហាបាតុកម្មអហិង្សាមួយនឹងកើតឡើងនៅចុងសប្តាហ៍នេះដើម្បីទាម ទារយុត្តិធម៌ពាក់ព័ន្ធនឹងរឿងបោះឆ្នោតមែន តែក្រុមមន្ត្រីគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិនៅមានជំហរផ្ទុយគ្នានៅឡើយអំពីការរក ដំណោះស្រាយសម្រាប់ប្រទេសក្រោយការបោះឆ្នោតដែលគណបក្សទាំងពីរ អះអាងពីលទ្ធផលផ្ទុយគ្នានេះ។
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួននៅបើកចំហចំពោះការជួបប្រជុំជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ។ តែគណបក្សជំទាស់វិញបានអះអាងថា ខ្លួនចង់ឲ្យមានការជួបប្រជុំដោះស្រាយបញ្ហាភាពមិនប្រក្រតីជាមុនសិន ប្រសិនបើត្រូវមានជំនួបប្រជុំថ្នាក់ដឹកនាំកំពូល។
លោកជៀម យាប មន្ត្រីជាន់ខ្ពស់ និងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជន កម្ពុជាអះអាងថា មកទាល់ពេលនេះមិនទាន់មានកម្មវិធីដែលថ្នាក់ដឹកនាំនៃគណ បក្សទាំងពីរជួបគ្នាទេ តែគណបក្សលោកបើកចំហទ្វារក្នុងការធ្វើឲ្យមានជំនួប កំពូល។
លោកនិយាយថា៖ «តែបើគាត់ស្នើសុំថ្នាក់ដឹកនាំកំពូលជួបគ្នា នេះជាជំហររបស់គណបក្សប្រជាជនកម្ពុជាហើយ។ យើងយល់ថា នេះជាសម្បទានដ៏ធំមួយរបស់គណបក្សសង្គ្រោះជាតិដែលចង់ឲ្យមានការបន្តនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមបន្តទៀត ដែលជាជំហរដាច់ខាតរបស់គណបក្យប្រជាជនកម្ពុជានោះ។ យើងគោរព អនុវត្តទៅតាមអ្វីដែលព្រះកុណាព្រះមហាក្សត្រដែលព្រះអង្គចេញព្រះរាជសារ នៅថ្ងៃទី៣០សីហាកន្លងទៅ»។
ក្រុមមេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ីនិងលោកកឹម សុខាមិនបានជួបចរចាគ្នាទេ ក្រោយពីមានការអះអាងពីជោគជ័យក្នុងការបោះឆ្នោតរៀងៗខ្លួន ហើយមិនអាចដោះស្រាយចេញនោះ។ ការជួបចរចារវាងមន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរកន្លងមកពុំបានលទ្ធផលផ្លែផ្កាទេ ដោយសារពួកគេមិនយល់ព្រមបង្កើតគណៈកម្មការឯករាជ្យដែលមានការចូលរួមពីតំណាងអ.ស.ប.និងសង្គមស៊ីវិលឯករាជ្យ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ បានអះអាងថា ជំនួប ថ្នាក់ដឹកនាំកំពូលគួរកើតមានឡើង នៅពេលត្រូវធ្វើការសម្រេចអ្វីមួយដែលលោកអះអាងថា ដូចជាគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតរឿងភាពមិនប្រក្រតីរឿងបោះឆ្នោត។ តែបើគ្រាន់តែជួបទៅលើអ្វីដែលគ្មានអ្វីត្រូវជជែកនោះ វាជាការខាតពេលវេលា។
លោកនិយាយថា៖ «បើថាជួបគ្នា ត្រូវសម្រេចឲ្យបាន។ បើថា សម្រេចបង្កើតគណៈកម្មការគឺសម្រេចបង្កើតគណៈកម្មការ។ អត់ចាំបាច់ថា អូ! ត្រូវយកទៅជជែកគ្នាអី ពិភាក្សាគ្នាអី ចុះឡើងៗ។ វាអត់មានចេញលទ្ធផលអីកន្លងមក»។
ទោះជាយ៉ាងណាក៏ដោយ លោកយឹម សុវណ្ណបានអះអាងថា ជំហរគណបក្ស សង្គ្រោះជាតិគឺច្បាស់លាស់តាំងពីដើមមកគឺចរចាដោះស្រាយដោយសន្តិវិធី។
លោកនិយាយថា៖ «គ្រាន់តែថា ឥឡូវនេះគឺជំហររបស់គណបក្សសង្គ្រោះជាតិគឺស្នើសុំបង្កើតគណៈកម្មការឯករាជ្យដែលមានសមាភាពគណបក្សទាំងពីរហើយនឹងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យមើលអំពីបញ្ហាដែលកើតមានឡើងក្នុងពេលបោះឆ្នោតហើយនិងសិក្សាអំពីទំហំនៃបញ្ហា ផលវិបាកដែលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត រកឃើញយ៉ាងម៉េចធ្វើការសន្និដ្ឋានយ៉ាងម៉េច របស់គណៈកម្មការគឺគណបក្សសង្គ្រោះជាតិទទូលយក។ នេះសូមបញ្ជាក់ជំហរដដែលទេ អត់មានអីប្រែប្រួលពីមុនទេ។ហើយថ្ងៃទី៧ខែកញ្ញានេះ ប៉ុន្មានថ្ងៃខាងមុខនេះគឺយើងនឹងរៀបចំធ្វើមហាបាតុកម្មមួយដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសហ្នឹង»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់ អំណាច៣០ឆ្នាំ បានប្រកាសពីការឈ្នះអាសនៈ៦៨ក្នុងសភាកាលពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងទៅ ហើយអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។ ចំណែកគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាជាគណបក្សជំទាស់ បានប្រកាសដែរថា ខ្លួនជាអ្នកឈ្នះ ដោយទទួលបាន៦៣អាសនៈគឺអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញដែលផ្តល់ការអនុញ្ញាតឲ្យបើកតែកញ្ចប់សុវត្ថិភាពមួយឃុំម្តងៗ ឬមួយការិយាល័យម្តងបានរកឃើញភាពមិនប្រក្រតីទាក់ទងនឹងតួលេខសន្លឹកឆ្នោតខុសគ្នា ចំនួនសន្លឹកឆ្នោតបានការនិងមិនបានការ មានការកើននិងថយចុះមិនត្រឹមត្រូវទៅតាមតួលេខពីប្រភពដើម។ ក្រុមជំទាស់និងសង្គមស៊ីវិលឯករាជ្យអះអាងថា ភាពមិនប្រក្រតីយ៉ាងដូច្នេះធ្វើឲ្យមានផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
គណបក្សជំទាស់ និងសង្គមស៊ីវិលបានទាមទារឲ្យមានការបើកកញ្ចប់សុវត្ថិភាព ត្រួតពិនិត្យមើលភាពមិនប្រក្រតីនេះទូទាំងប្រទេសនៅកន្លែងណាដែលមាន ពាក្យបណ្តឹងអំពីភាពមិនប្រក្រតីជាង១៥ខេត្តនោះ។ គណបក្សជំទាស់បាន ព្រមានថា ការមិនដោះស្រាយឲ្យបានសមរម្យ និងតម្លាភាពនឹងជៀសមិនផុតពី មហាបាតុកម្មអហិង្សា។
ព្រះមហាក្សត្រខ្មែរ និងសហគមន៍អន្តរជាតិដែលមិនទាន់ទទួលស្គាល់លទ្ធផល បោះឆ្នោត ជាពិសេសស.រ.អា.បានអំពាវនាវឲ្យគណបក្សទាំងពីរដោះស្រាយដោយសន្តិវិធីតាមរដ្ឋធម្មនុញ្ញ និងស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយតម្លាភាព និងគោរពតាមឆន្ទៈប្រជាពលរដ្ឋ។
ដោយសារមើលឃើញពីការគាំងដំណើរនយោបាយ និងការប៉ះពាល់ច្រើនដល់ប្រទេសកម្ពុជាទាំងផ្នែកវិនិយោគ និងអស្ថិរភាពក្នុងប្រទេស ដូចក្រុមអង្គការ សង្គមស៊ីវិលដទៃទៀតបានផ្តល់អនុសាសន៍រួមគ្នា កាលពីថ្ងៃច័ន្ទដល់គណបក្សនយោបាយទាំងពីរផងនោះ លោកស្រីពុង ឈីវហ្កេច នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា មេដឹកនាំនយោបាយទាំងពីរគណបក្សគួរដល់ពេលត្រូវជួបពិភាក្សាគ្នាហើយដើម្បីបញ្ចប់រឿងរ៉ាវទាក់ទងនឹងការបោះឆ្នោតនេះ។ លោកស្រីបានអះអាងថា គ្មានឧបសគ្គអ្វីដែលត្រូវរារាំងមិនឲ្យមេដឹកនាំនយោបាយទាំងពីរគណបក្សជួបគ្នាទេ នៅពេលដែលពួកគេស្ថិតនៅក្នុងប្រទេសដូចគ្នា នៅក្នុងក្រុងតែមួយ ហើយបើមានឆន្ទៈចង់ដោះស្រាយបញ្ហាជាមួយគ្នាទៀតនោះ។
អ្នកស្រីថ្លែងថា៖ «ដូច្នេះដំណាក់កាលទី១គឺត្រូវតែជួបគ្នា ហើយបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតអំពីរឿងមិនប្រក្រតីទាំងប៉ុន្មាន ហើយផ្សព្វផ្សាយទៅជូនប្រជាពលរដ្ឋទៅ នោះលោកទុកចិត្តមកវិញហើយ។ លោកចង់បានតែប៉ុណ្ណឹងទេ។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋខ្មែរលោកអត់ចង់បានមានអំពើហិង្សា ឬក៏លោកអត់ចង់ទៅធ្វើបាតុកម្មទាមទារអីទេ។ បើបានការពិតនិងយុត្តិធម៌នៅក្នុងពេលបោះឆ្នោតហ្នឹងគឺលោកអស់ចិត្តហើយ។ ឲ្យតែប្រជាពលរដ្ឋអស់ចិត្ត លោកមានជំនឿមកវិញលើស្ថាប័នជាតិយើង។ ខ្ញុំថាអស់ចំណោទហើយ»។
លោកស្រីបានអះអាងបន្ថែមថា ពេលនោះប្រទេសកម្ពុជាអាចស្គាល់អ្វីជាស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយមានអ្នកវិនិយោគមកបណ្តាក់ទុនក្នុងប្រទេសដើម្បីជួយឲ្យមានជីវភាពធូរធារ និងផលវិជ្ជមានជាច្រើនផ្សេងទៀតសម្រាប់ពលរដ្ឋ៕