វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគ និងអ្នកសង្កេតការណ៍បានស្វាគមន៍ចំពោះការចាប់ផ្តើមកិច្ចចរចាឡើងវិញរវាងគណបក្សកាន់អំណាច និងគណបក្សជំទាស់ទាក់ទិននឹងការស្វែងរកដំណោះស្រាយក្នុងការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
ភ្លាមៗបន្ទាប់ពីគណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមបន្តកិច្ចចរចាគ្នាឡើងវិញដើម្បីបង្កើត គណៈកម្មាធិការចម្រុះមួយក្រោយពីបានជាប់គាំងមួយរយៈពេលនោះ ក្រុមអ្នកសង្កេតការណ៍និងអ្នកវិភាគខ្លះក្នុងប្រទេសកម្ពុជាបានសាទរចំពោះការបន្តពិភាក្សាគ្នានេះដោយនិយាយថា ការជជែកគ្នាអាចនាំឲ្យមានដំណោះស្រាយជាជាងការបិទទ្វាមិននិយាយគ្នា។
គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខា ដែលជាគណបក្សជំទាស់បានច្រានចោលលទ្ធផលនៃការបោះឆ្នោតដែលគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសពីជ័យជម្នះ។ គណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីអំពីការបោះឆ្នោតដែលគណបក្សជំទាស់អះអាងថា ខ្លួនជាអ្នកឈ្នះ។
កិច្ចចរចាគ្នាលើកចុងក្រោយកាលពីថ្ងៃអង្គាររវាងក្រុមអ្នកចរចានៃគណបក្សទាំងពីរនោះ ក្រុមអ្នកចរចាបានព្រមព្រៀងគ្នាថា នឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី រួចដាក់ជូនមេដឹកនាំគណបក្សទាំងពីរដើម្បីសម្រេច តែគ្មានការបញ្ជាក់លម្អិតថា ពេលណាគណៈកម្មការនេះត្រូវបង្កើតទេ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិចបានអះអាងថា ភាគីទាំងពីរគួរបន្ទន់ជំហររៀងខ្លួន ហើយយកគំនិតគោលរៀងៗខ្លួនដាក់លើតុដើម្បីពិភាក្សាគ្នា។ នោះជាការប្រសើរជាងការគ្មានកិច្ចចរចាគ្នា។
លោកនិយាយថា៖ «ខ្ញុំគិតថា ទោះបីជាមិនទាន់ត្រូវរ៉ូវគ្នាទៅលើចំណុចណាមួយក៏ដោយ ប៉ុន្តែការព្យាយាមជួបគ្នារវាងគណបក្សនយោបាយទាំងពីរក៏អាចជាគន្លឹះដើម្បីបើកផ្លូវទៅរកការចរចាមួយដែលអាចសម្រេចលទ្ធផលបាន»។
លោកគុល បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្វ្រែល បានអះអាងថា ការជួបគ្នាបានច្រើនអាចធ្វើឲ្យមានការយល់យោគគ្នាដើម្បីដោះស្រាយដោយតម្លាភាពនូវបញ្ហាខ្វែងគំនិតគ្នារឿងបោះឆ្នោតនិងរឿងនយោបាយ។ ហើយបញ្ហានេះអាចធ្វើឲ្យពលរដ្ឋស្ងប់ចិត្ត។
លោកនិយាយថា៖ «ការជួបរបស់គណបក្សហ្នឹង ជួយឲ្យរកឃើញវិធីសាស្ត្រឬយន្តការដែលអាចដោះស្រាយភាពមិនប្រក្រតីរឿងបោះឆ្នោតហ្នឹងឬក៏បញ្ហាមួយចំនួនទៀត តាមបច្ចេកទេស ឬក៏របៀបធ្វើការមួយដែលអាចរៀនសូត្រដើម្បីប្រើប្រាស់ជាវិធីសាស្ត្រដោះស្រាយទៅមុខទៀត»។
គណបក្សជំទាស់ទាមទារឲ្យមានការបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានការចូលរួមពីសង្គមស៊ីវិល ហើយសង្កេតការណ៍ដោយអ.ស.ប.ក្នុងដំណើរការស៊ើបអង្កេតភាពមិនប្រក្រតីរឿងបោះឆ្នោត ដែលមានឈ្មោះជាង១លាន២សែននាក់មិនបានបោះឆ្នោត មានឈ្មោះស្ទួនដែលអាចបោះឆ្នោតបាន២ឬច្រើនដង មានបញ្ហាបញ្ជីឈ្មោះប៉ោង មានការចេញប័ណ្ណបោះឆ្នោតជាច្រើន មានបញ្ហាទឹកថ្នាំអាចលុបជ្រះ ហើយអាចធ្វើឲ្យមានការឆ្លៀតឱកាសខ្លះដើម្បើបោះឆ្នោតបានច្រើនដង។
តែគណបក្សកាន់អំណាចមិនយល់ព្រមបង្កើតគណៈកម្មាធិការឯករាជ្យនេះទេ ដោយទាមទារឲ្យមានការដោះស្រាយតាមយន្តការក្នុងស្រុក។ គណបក្សប្រជាជនអះអាងថាខ្លួនឈ្នះអាសនៈ៦៨លើអាសនៈសរុបចំនួន១២៣ក្នុងសភា ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ ហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។
តែគណបក្សសង្គ្រោះជាតិអះអាងថា តាមតួលេខរបស់ខ្លួនបានពីគ្រប់ការិយាល័យបោះឆ្នោតនោះគឺគណបក្សសង្គ្រោះជាតិទេដែលជាអ្នកឈ្នះការបោះឆ្នោតគឺទទួលបាន៦៣អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ ភាគីទាំងពីរបានឈប់ចរចាគ្នាមួយរយៈពេលដោយសារការជជែកមិនត្រូវរ៉ូវគ្នា។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលឃ្លាំមើលដំណើរការបោះឆ្នោត បានអះអាងថា បញ្ហាខ្វែងគ្នាអាចដោះស្រាយបាន ប្រសិនបើភាគីទាំងពីរនៅតែបន្តជជែកគ្នា។
លោកនិយាយថា៖ «ខ្ញុំមើលទៅការជួបគ្នានេះគឺវិជ្ជមាន ហើយប្រហែលជាចាំបាច់ផង។ ព្រោះអីបច្ចុប្បន្ននេះ គ.ជ.ប.បានបោះបាល់ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញទៅហើយ ហើយបើសិនជាគណបក្សសង្គ្រោះជាតិមិនទុកចិត្តគ.ជ.ប.ការជួបជាមួយគណបក្សប្រជាជនកម្ពុជាអាចជំរុញឲ្យធ្វើការស៊ើបអង្កេតហ្នឹងបាន។ ហើយការជួបគ្នានេះប្រហែលជាអាចរកបានដំណោះស្រាយណាមួយដែលអាចទទួលបានដោយភាគីទាំងសងខាង»។
ទោះជាយ៉ាងណាក៏ដោយ លោកអ៊ូ វីរៈបានអះអាងថា ការចរចាគ្នានេះទំនងជាមិនធ្វើឲ្យពលរដ្ឋស្ងប់ចិត្តទេ បើគ្មានការស៊ើបអង្កេតស៊ីជម្រៅនិងគ្មានការបង្ហាញតម្លាភាពទេនោះ។
ប្រទេសកម្ពុជាមានការជាប់គាំងនយោបាយនិងមានបញ្ហាស្មុគស្មាញរាល់ពេលបោះឆ្នោតម្តងៗតាំងពីឆ្នាំ១៩៩៣មក ដោយសារអ្វីមួយដែលក្រុមសង្គមស៊ីវិលអះអាងថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាគ្មានការកែទម្រង់និងឯករាជ្យដែលអាចឲ្យគណបក្សនយោបាយមានការជឿទុកចិត្តបាន ហើយមិនបង្ហាញពីការចាញ់ឈ្នះដោយតម្លាភាព៕