ភ្នំពេញ —
គណបក្សប្រឆាំងបានបិទបញ្ចប់ការបង្ហាត់បង្រៀនប្រជាពលរដ្ឋឲ្យចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃពុធនេះគឺបានកើតឡើងមុនពេលតែពីរថ្ងៃប៉ុណ្ណោះនៃការដឹកនាំធ្វើមហាបាតុកម្មដែលគ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ខាងមុខនេះ។
មានប្រជាពលរដ្ឋប្រមាណតែជាង៣ពាន់នាក់តែប៉ុណ្ណោះហ្វឹកហាត់មហាបាតុកម្មនេះ។ ហើយចំនួននេះបានថយចុះបើប្រៀបធៀបការថ្លែងសុន្ទរកថារបស់មេដឹកនាំទាំងពីរនៃគណបក្សកាលពីលើកមុនៗ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនថែមទៀតក្នុងមហាបាតុកម្មដែលដឹកនាំដោយគណបក្សប្រឆាំងដែលគ្រោងធ្វើនៅថ្ងៃទី៧ខាងមុខនៅទីលានប្រជាធិបតេយ្យ។
លោកបាននិយាយថា៖ «បើអត់យល់ព្រមទេ ចេញមក! ចេញឲ្យច្រើន នៅថ្ងៃទី៧ខាងមុខនេះដើម្បីបង្ហាញថា យើងអត់យល់ព្រមទេ លទ្ធផលក្លែងបន្លំ លទ្ធផលអយុត្តិធម៌។ យើងអត់យល់ព្រម។ យើងអត់សុខចិត្តទេ។ យើងចង់ឲ្យគេលាតត្រដាងការណ៍ពិត»។
ប្រជាពលរដ្ឋដែលបានចូលរួមហ្វឹកហាត់សមធ្វើមហាបាតុកម្មនេះត្រូវបានដាក់ឲ្យអង្គុយយ៉ាងមានរបៀបរៀបរយជាជួរៗដោយមានខ្សែចងព័ទ្ធជុំវិញ។
ក្រុមអ្នកចូលរួមបានកាន់ផ្កាឈូក និងមានចងក្រណាត់ពណ៌ស និង ពណ៌លឿងនៅលើក្បាល។ ផ្ទាំងក្រណាត់ទាំងនោះបានសរសេរថា៖ «សន្លឹកឆ្នោតខ្ញុំ ជាតិខ្ញុំ» «មានយុត្តិធម៌ មានសន្តិភាព» និង«សំឡេងឆ្នោតខ្ញុំនៅឯណា?»
គ្រូបង្គោល ដែលបានបង្រៀនក្រុមបាតុករ បានពន្យល់អំពីនិយមន័យនៃអំពើហិង្សា។ ហើយក្រោយមកបានអនុញ្ញាតឲ្យអ្នកចូលរួមឡើងសម្តែងលើឆាកចំពោះមេរៀនដែលបានបង្រៀន។
ប្រជាពលរដ្ឋត្រូវបានចែកចេញជាច្រើនក្រុម និងជាច្រើនឈុត។ មានឈុតខ្លះសម្តែងជាបាតុកម្មហិង្សាបង្ក្រាបដោយកម្លាំងសមត្ថកិច្ច និងឈុតមួយចំនួនទៀតបង្ហាញពីការធ្វើបាតុកម្មដោយអហិង្សា ហើយរាល់ឈុតឆាកនីមួយៗមិនបានបង្រៀនឲ្យតបតដោយអំពើហិង្សាទេ មានតែអង្វរសមត្ថកិច្ចតែប៉ុណ្ណោះ។
តទៅនេះជាសំឡេងនៃឈុតមួយក្នុងការសម្តែង៖
«យើងចង់បានយុត្តិធម៌ បងប្អូនទាំងអស់គ្នាសុខចិត្តមកអង្គុយនៅទីនេះទេ? ខ្ញុំនឹងទុកពេល៣០នាទី បើមិនអញ្ចឹងទេ ខ្ញុំនឹងបាញ់ទឹកបំបែក។ យើងអត់ខ្លាចទេ»។
បន្ទាប់ពីការសម្តែងចប់មួយឈុតៗ មេដឹកនាំគណបក្សប្រឆាំងគឺលោកកឹម សុខា និងលោកសម រង្ស៊ីបានមកវាយតម្លៃចំពោះលទ្ធផលនៃការសម្តែងនេះ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា ការហាត់សមនេះគឺនឹងយកទៅអនុវត្តនៅថ្ងៃមហាបាតុកម្មតែម្តង នាពេលខាងមុខនេះ។ លោកមានប្រសាសន៍ថា បាតុកម្មនៅថ្ងៃទី៧នេះនឹងមិនបញ្ចប់ទេ ប្រសិនណាបើរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញមិនបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេតលទ្ធផលបោះឆ្នោតទេនោះ។
លោកនិយាយថា៖ «បាតុកម្មអហិង្សានេះវាបានប្រយោជន៍ធំណាស់បងប្អូនគឺបានប្រយោជន៍មិនមែនតែខាងភាគីអ្នកតវ៉ាទេ គឺគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធគឺបានសេចក្តីសុខ ហើយជ័យជម្នះទាំងអស់គ្នា»។
ការហ្វឹកហាត់សមធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងបានកើតឡើងស្របពេលទន្ទឹមគ្នានឹងការហ្វឹកហាត់របស់អាជ្ញាធរសមត្ថកិច្ចខ្មែរអំពីវិធីសាស្ត្រនៃការបង្ក្រាបក្រុមបាតុករ។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតលទ្ធផលបោះឆ្នោតដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គណបក្សប្រជាជនកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលឃ្លាំមើលដំណើរការបោះឆ្នោត តែសំណើនេះមិនទទួលបានជោគជ័យទេ។
គណបក្សសង្គ្រោះជាតិបានកំណត់យកថ្ងៃសៅរ៍ជាថ្ងៃដំបូងនៃការដឹកនាំធ្វើមហាបាតុកម្មដោយអហិង្សា ដោយយកគម្រូតាមមហាត្មៈគន្ធី មេដឹកនាំទាមទារឯករាជ្យរបស់ប្រទេសឥណ្ឌាពីការគ្រប់គ្រងរបស់អង់គ្លេសចន្លោះពីឆ្នាំ១៩៤០ដល់ឆ្នាំ១៩៥០៕