វ៉ាស៊ីនតោន —
កាលពីថ្ងៃទី១៨ ខែសីហា ខណៈប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនបានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ នៅការិយាល័យអ.ស.ប.នៅទីក្រុងញូយ៉កនិងនៅរដ្ឋខ្លះទៀតនោះ នៅឯស្ថានទូតកម្ពុជានារដ្ឋធានីវ៉ាស៊ីនតោនវិញមានពិធីជួបជុំក្រៅផ្លូវការមួយដែលមានអ្នកចូលរួមជាង១០០នាក់ ហាក់ដូចជាមានសុទិដ្ឋិនិយមផង និងបារម្ភអំពីវិបត្តិនយោបាយនៅកម្ពុជាផង។
នៅឯពិធីជួបជុំគ្នានៅស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ថោង ផល្លា (Thong Phalla) មកពីរដ្ឋញូវជឺស៊ី (New Jersey) មានប្រសាសន៍ថា លោកគោរពលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែលោកក៏សូមអំពាវនាវដល់ភាគីទាំងសងខាងឲ្យមានការរួបរួមគ្នាដោះសា្រយបញ្ហាដោយសនិ្តវិធី។
លោកនិយាយថា៖ «ទាំងគណបក្សប្រឆាំងនិងគណបក្សដែលមានតួនាទីជារដ្ឋាភិបាលគួរតែរួបរួមគ្នាហើយរកគណៈកម្មការមួយទៀតចូលរួមឲ្យបានជាអាជ្ញាកណ្តាលដើម្បីនឹងដោះស្រាយនិងចរចា(អំពី)បញ្ហាដែលកើតមានបាទ។ ក្នុងនាមយើងជាកូនខ្មែរទាំងអស់គ្នាយើងគួរតែគិតដល់ប្រជាពលរដ្ឋខ្មែរព្រមទាំងប្រជាជាតិខ្មែរយើង។ បើយើងចេះឱនបន្តិចហើយងអ្នកខាងនោះឱនបន្តិចម៉ោយើងអាចឈានទៅដល់គោលដៅសម្រាប់ប្រជាជននិងប្រទេស»។
ចំណែកឯលោកចៅ ពុធសំអាន (Chau Puth Samnang) មកពីរដ្ឋវីជីញ៉ា (Virginia) បានប្រាប់វីអូអេនៅឯពិធីជួបជុំគ្នាក្នុងបរិវេណស្ថានទូតកម្ពុជាថា ការបោះឆ្នោតនេះគឺជាមេរៀនលទ្ធិប្រជាធិបតេយ្យមួយដ៏ល្អ ដែលសរបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយល់ដឹងច្រើនអំពីតម្លៃនៃសិទ្ធិនិងសន្លឹកឆ្នោតរបស់ខ្លួន។ ប៉ុន្តែលោកក៏មានការព្រួយបារម្ភផងដែរចំពោះវិបត្តិនយោបាយនៅកម្ពុជា។
លោកនិយាយថា៖ «អ្នកណាឈ្នះអ្នកណាចាញ់មិនមែនជាបញ្ហាធំទេ។ បញ្ហាធំគឺប្រជាពលរដ្ឋខ្មែរយើងទូទៅជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកខ្មែរយើងបានយល់អំពីសន្លឹកឆ្នោតរបស់ខ្លួនដែលខ្លួនបានឲ្យទៅអ្នកណាម្នាក់ដែលលោកចង់ឲ្យដឹកនាំក្នុងប្រទេសយើង។ អ្នកណាក៏ចង់ឈ្នះឆ្នោតដែរ តែយើងត្រូវទទួលស្គាល់នៅត្រង់ចំណុចណាមួយ។ ខ្ញុំមានការបារម្ភយ៉ាងច្រើនអំពីរឿងធ្វើមហាបាតុកម្ម។ ខ្ញុំមិនបារម្ភអំពីគណបក្សនយោបាយធ្វើបាតុកម្មទេ។ ខ្ញុំបារម្ភនឹងការឆ្លៀតឱកាសរបស់ជនឬក្មេងៗមួយចំនួនដែលឆ្លៀតឱកាស ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ»។
ប៉ុន្តែលោកហែម ហេង ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមថា នឹងមានដំណោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ខាងមុខនេះ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា គណបក្សទាំងពីរនឹងស្រុះស្រួលគ្នាក្នុងរយៈយ៉ាងឆាប់ខាងមុខនេះ គឺទី១ដើម្បីដោះស្រាយនៅក្នុងរដ្ឋសភានិងប្រជុំរដ្ឋសភា ទី២ក្នុងការបង្កើតរដ្ឋាភិបាលពីព្រោះ ខ្ញុំជឿថាគណបក្សទាំងពីរមានសុឆន្ទៈដូចគ្នាដើម្បីបម្រើអ្នកបោះឆ្នោត បម្រើប្រជាជនកម្ពុជា។ ដូច្នេះខ្ញុំសង្ឃឹមថា គណបក្សទាំងពីរនឹងស្រុះស្រួលគ្នាក្នុងរយៈពេលឆាប់ៗខាងមុខ»។
ក៏ ប៉ុន្តែកាលពីថ្ងៃចន្ទ ទី១៩ ខែ សីហា កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកាំង បានចេញទៅធ្វើបាតុកម្មនៅក្រុងស៊ីអាថល (Seatle) នៃរដ្ឋវ៉ាស៊ីនតោនដែលមានចំនួនប្រហែល៤០០នាក់និងទីក្រុងញូវយ៉ក (New York) នៅមុខទីចាត់ការអង្គការសហប្រជាជាតិដែលមានចំនួនជាង១ពាន់នាក់ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ទាមទារឲ្យមានការរកយុត្តិធម៌ពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលកើតមានក្នុងពេលបោះឆ្នោត។ អ្នកតវ៉ាទាំងនោះបានអះអាងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតជាស្ថានប័នប្រព្រឹត្តិអំពើអយុត្តិធម៌។
លោក សុស ចាន់ដារា (Sos Channdara) នៃរដ្ឋវ៉ាស៊ីនតោននិងជាតំណាងគណបក្សសង្គ្រោះជាតិនៅរដ្ឋនេះមានបានប្រាប់វីអូអេខ្មែរតាមស្កៃព(Skype) ថា លោកចង់ឲ្យមានការពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតឡើងវិញ។
លោកនិយាយថា៖ «ទី១សូមឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣។ ទី២ សុំឲ្យរដ្ឋាភិបាលខ្មែរកុំចល័តទ័ពពេញទីក្រុងនិងប្រទេសយើង។ ទី៣សុំឲ្យរដ្ឋាភិបាលខ្មែរគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក្នុងហ្នឹងយើងមានចំណុចពីរទៀត (គឺ)ប្រសិនបើមិនធ្វើតាមការទាមទាររបស់បងប្អូននៅសហរដ្ឋអាមេរិកនិងនៅរដ្ឋផ្សេងៗទេ យើងសុំឲ្យរដ្ឋាភិបាលអាមេរិកកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយចុងក្រោយសុំឲ្យសហរដ្ឋអាមេរិកដើរតួនាទីជាអ្នកគាស់សន្ធិសញ្ញាទីក្រុងប៉ារីសឡើងវិញដើម្បីពង្រឹងសន្ធិសញ្ញាហ្នឹង»។
ចំណែកលោក អ៊ួង គា ដែលធ្វើដំណើរមកពីរដ្ឋហ្វ្លរីដា (Florida) បានចួលរួមក្នុងបាតុកម្មនៅទីក្រុងញូវយកមុខអគារអង្គការសហប្រជាជាតិ ដើម្បីទាមទារអន្តរគមន៍ពីអង្គការសហប្រជាជាតិ។
លោកនិយាយថា៖ «ទាមទារឲ្យមានអន្តរាគមន៍ពីUNនៅក្នុងការពិនិត្យលទ្ធផលនៃការបោះឆ្នោត២០១៣នៅប្រទេសខ្មែរហ្នឹង រកយុត្តិធម៌និងសេរីភាពជូនប្រជាពលរដ្ឋខ្មែរយើងហ្នឹង។ ប្រជាពលរដ្ឋដែលបានចូលរួមទាមទារឲ្យហ៊ុនសែនចុះចេញពីតំណែងដោយម្នាក់ៗយល់ឃើញថា ជ័យជម្នះពិតប្រាកដមិនមែនគណបក្សប្រជាជនទេ»។
គួរកត់សម្គាល់ឃើញថា ក្រុមការងារគណបក្សទាំងពីរបានវិលមកកាន់តុចរចារវិញហើយខិតខំចរចាដើម្បីរកដំណោះស្រាយចំពោះវិបត្តិនយោបាយនេះ។ ពួកគេបានជួបគ្នាជាថ្មីទៀតកាលពីថ្ងៃទី២០ខែសីហាកន្លងមកនេះបន្ទាប់ពីមានការរាំងស្ទះមួយរយៈដោយសារការចរចាមិនត្រូវគ្នាទាក់ទងនឹងការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថា គណបក្សប្រជាជនជាអ្នកឈ្នះឆ្នោតនេះ៕