ភ្នំពេញ —
រយៈពេលមួយថ្ងៃក្រោយពីកញ្ចប់សុវត្ថិភាព«ក»ត្រូវបានរកឃើញថាមានភាពមិនប្រក្រតីមេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើការរិះគន់ធ្ងន់ៗថា ភាពមិនប្រក្រតីដែលកើតចេញពីការបោះឆ្នោតនេះថាជាទង្វើបីសាច។ នេះបើតាមការបញ្ជាក់នៅក្នុងអង្គសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ថិភាព«ក»ចំនួន១៣នៅឃុំស្វាយជ្រះ នៃមណ្ឌលមួយនៃខេត្តក្រចេះបានរកឃើញថាក្នុងចំណោមការិយាល័យទាំង១៣មាន៨ការិយាល័យដែលមានកញ្ចប់សុវត្ថិភាព«ក»ពុំបានបិតកាវសុវត្ថិភាពត្រឹមត្រូវទេ។
គណបក្សសង្គ្រោះជាតិបានរកឃើញថាសន្លឹកឆ្នោតមិនបានការសរុបនៅក្នុងទម្រង់លេខ១១០៤ដែលគណបក្សប្រឆាំងទទួលបានពីការិយាល័យរាប់សន្លឹកឆ្នោតទាំង១៣ការិយាល័យគឺមានកំណត់ត្រាសន្លឹកឆ្នោតមិនបានការច្រើនជាងតួលេខនៅក្នុងទំរង់១១០៤នៃគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
មានទម្រង់១១០២មិនបំពេញទិន្នន័យ ។ ផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេង មានការសរសេរប្រើហ្វឺតពណ៌ផ្សេងពីគ្នា មានការកោសលុបតួរលេខនិងមានការសរសេរបន្ថែមដទៃទៀត។
លោក កួយ ប៊ុនរឿន បេក្ខជនជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិទទួលបន្ទុកបោះឆ្នោតបានបញ្ជាក់ថាសន្លឹកឆ្នោតបានការសរុបនៅក្នុងទម្រង់លេខ១១០៤ដែលគណបក្សសង្គ្រោះជាតិបានទទួលពីការិយាល័យរាប់សន្លឹកឆ្នោតទាំង១៣គឺមានកត់ត្រាសន្លឹកឆ្នោតបានការ តិចជាងតួលេខនៅក្នុងទំរង់១១០៤របស់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
លោកនិយាយថា៖«កញ្ចប់ហ្នឹងត្រូវបានបើកចំហរពីព្រោះកញ្ចប់សុវត្ថិភាពគឺថាសុវត្ថិភាពគឺថារឹងមាំណាស់ដូចអាចដឹងព័ត៌មានអ្វីផ្សេងៗ។ប៉ុន្តែបើកញ្ចប់សុវត្តិភាពហ្នឹងបើកចំហរហើយគឺលែងជាកញ្ចប់សុវត្តិភាពហើយគឺកញ្ចប់អសុវត្តិភាព»។
ក្រោយពីការបោះឆ្នោតឯកសារនៅតាមការិយាល័យនីមួយៗត្រូវបានដាក់នៅក្នុងកញ្ចប់សុវត្ថិភាព«ក»រួចហើយបានបិតកាវសុវត្ថិភាពត្រឹមត្រូវ។
កញ្ចប់សុវត្ថិភាព«ក»មានទម្រង់បែបបទជាច្រើនដែលរួមមានទម្រង់១១០១ ១១០២ ១១០៤និង១១០៨។ ត្រាសម្ងាត់ បញ្ជីបោះឆ្នោតសន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើនិងគល់បញ្ជីឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការនិងមិនបានការ ព្រមទាំងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោត។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រាប់ក្នុងអង្គសន្និសីទកាសែតដែលបានរៀបចំនៅថ្ងៃច័ន្ទនេះថាបើយោងតាមលទ្ធផលក្នុងកញ្ចប់សុវត្ថិភាព«ក»គណបក្សសង្គ្រោះជាតិអាចទទួលបាន១អសនៈបន្ថែមទៀតនៅក្នុងខេត្តក្រចេះ។
ខេត្តក្រចេះមានចំនួន៣អសនៈ។បើតាមលទ្ធផលបណ្តោះអាសន្នដែលចេញដោយគ.ជ.ប.គណបក្សសង្គ្រោះជាតិទទួលបាន១អសនៈចំណែកគណបក្សប្រជាជនកម្ពុជាទទួលបាន២អសនៈ។
លោក សមរង្ស៊ីបាននិយាយថាលោកនឹងទាមទារឱ្យបើកកញ្ចប់សុវត្ថិភាព«ក»នៅតាមបណ្តាខេត្តផ្សេងៗទៀតមិនមែនត្រឹមតែខេត្តក្រចេះមួយនោះទេ។លោកបានចោទថាការរៀបចំលួចបន្លំសន្លឹកឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាជាទង្វើបីសាច។
លោកបន្ថែមថា៖«ហើយបីសាចគឺលាក់ពួនខ្លួននៅក្នុងរឿងលម្អិតនៅក្នុងទិន្នន័យលម្អិត នៅក្នុងតួលេខលម្អិត។បីសាចហ្នឹងគឺភាពទុច្ចរិតរបស់គណបក្សប្រជាជន ភាពទុច្ចរិតរបស់គ.ជ.ប.ដែលបម្រើឱ្យគណបក្សប្រជាជនគឺភាពទុច្ចរិតនៃការលួចបន្លំសន្លឹកឆ្នោតធ្វើឱ្យលទ្ធផលបោះឆ្នោតក្រឡាប់ចាក់»។
ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខា និងគណបក្សប្រជាជនកម្ពុជាបានអះអាងថាខ្លួនបានទទួលជ័យជំនះរៀងៗខ្លួនដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។
ក៏ប៉ុន្តែបើតាមលទ្ធផលជាបណ្តោះអាសន្នរបស់គ.ជ.ប.បានបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំបានទទួល៦៨អសនៈចំណែកគណបក្សសង្គ្រោះជាតិទទួលបានតែ៥៥អសនៈតែប៉ុណ្ណោះ។
លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាលទ្ធផលរបស់គ.ជ.ប.បានដោយការលួចបន្លំ។លោកបានព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំមួយចំនួននៅក្នុងគ.ជ.ប.ដែលជាមេគំនិតនៅក្នុងអំពើលួចបន្លំសន្លឹកឆ្នោត។
លោកនិយាយថា៖«ផ្ញើសារទៅគ.ជ.ប.ជាពិសេសមេដឹកនាំគ.ជ.ប.ប៉ុន្មាននាក់ហ្នឹងដែលក្អេងក្អាងហ្នឹងគឺយើងអត់ឈប់ទេ។ យើងនឹងប្តឹងអស់លោកតទៅទៀតតាមផ្លូវតុលាការជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាការនិយាយរិះគន់គឺជាសិទ្ធិរបស់មេដឹកនាំគណបក្សនយោបាយ។ក៏ប៉ុន្តែលោកបាននិយាយថាការប្តឹងប្តល់មន្ត្រីគ.ជ.ប.គឺប្តឹងទៅរដ្ឋសភាមិនមែនប្តឹងទៅតុលាការទេ។
គណបក្សសង្គ្រោះជាតិបានព្រមានថានឹងដឹកនាំធ្វើមហាបាតុកម្មនៅទូទាំងប្រទេសតាមវិធីសាស្រ្តមហាត្មៈគន្ធីមេដឹកនាំទាមទារឯករាជ្យរបស់ប្រទេសឥណ្ឌាពីអាណានិគមនៃប្រទេសអង់គ្លេស។
លោក កឹម សុខាបានអះអាងថាមហាបាតុកម្មនេះជាជម្រើសចុងក្រោយបើការទាមទារត្រូវបានទាត់ចោលដោយក្រុមប្រឹក្សាធម្មនុញ្ញនិងគ.ជ.ប.៕