លោក Biden និងលោក Xi ប្រកួតដណ្តើមយកភាពជាដៃគូជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកនៅកិច្ចប្រជុំកំពូល
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បាននិយាយសង្កត់ធ្ងន់លើកម្លាំងនៃកំណើនសេដ្ឋកិច្ចរបស់អាមេរិក ដើម្បីទាក់ទាញប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៩ ឲ្យធ្វើជាដៃគូជាមួយសហរដ្ឋអាមេរិក។ ចំណែកមេដឹកនាំចិន ក៏ធ្វើដូចគ្នាដែរនៅក្នុងពិធីជួបជុំគ្នារវាងមេដឹកនាំអាស៊ីនិងប្រធានក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងសប្តាហ៍នេះ។ ពិភពជំនួញ កំពុងសួរសំណួរថាតើហេតុអ្វីមិនធ្វើជាដៃគូជាមួយប្រទេសទាំងពីរ? អ្នកស្រី Anita Powell នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុង San Francisco។ លោក សាយ មុន្នី ប្រែសម្រួល។