ការប្រមូលផលអូលីវនៅ West Bank ជាប់កុនក្នុងជម្លោះរវាងអ្នកតាំងទីលំនៅជនជាតិជ្វីហ្វនិងប៉ាឡេស្ទីន
ការកើនឡើងនៃការវាយប្រហារដោយអ្នកតាំងទីលំនៅជនជាតិជ្វីហ្វប្រឆាំងនឹងកសិករប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងកាត់បន្ថយការផលិតប្រេងអូលីវនៅតំបន់ West Bank។ នេះបើយោងតាមសហជីពកសិករប៉ាឡេស្ទីន (Palestinian Farmer's Union)។ សហជីពនេះបាននិយាយថា ឧប្បត្តិហេតុនេះបានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) កាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែលមក ហើយកំពុងរារាំងការប្រមូលផលអូលីវរាប់ពាន់ដើមនៅជិតកន្លែងតាំងទីលំនៅ។ លោក Yan Boechat រាយការណ៍អំពីរឿងនេះពីភូមិ Salfit នៃតំបន់ West Bank។ លោក ម៉ែន គឹមសេង ប្រែសម្រួល៕