ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បាន​ផ្អាក​ការផ្សាយ​របាយការណ៍​អំពី​អត្រា​យុវជន​គ្មាន​ការងារ​ធ្វើ​ដោយសារ​មាន​ចំនួន​ច្រើន


រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ បង្ហាញ​អំពី​យុវជន​ចូលរួម​ពិព័រណ៍​ការងារ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ បង្ហាញ​អំពី​យុវជន​ចូលរួម​ពិព័រណ៍​ការងារ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន។

ចំនួនយុវជន​គ្មាន​ការងារ​ធ្វើបានកើន​ច្រើន​ដល់​កម្រិត​ខ្ពស់​ក្នុង​កំណត់ត្រា​ក្នុង​ខែ​មេសា​ដោយមាន ​២០,៤%​ នៃក្រុមយុវជន​ពី​អាយុ​១៦ ​ដល់​២៤ឆ្នាំ ​មិន​អាច​រក​ការងារ​ធ្វើ​បាន​ ដែល​ជា​អត្រាអាក្រក់​បំផុតតាំងពីការិយាល័យ​ស្ថិតិ​ជាតិបាន​ចាប់ផ្តើមបោះពុម្ព​ផ្សាយ​របាយការណ៍​នេះក្នុង​ឆ្នាំ២០១៨​មក។

បន្ទាប់មក​ក្នុង​ខែឧសភា​ យុវជន​គ្មានការងារ​ធ្វើ​មាន ​២០,៨% ​ហើយ​ខែមិថុនា​មាន​ ២១,៣%។ ក្នុង​ខែ​កក្កដា ​រដ្ឋាភិបាល​បាន​ឈប់​ផ្សាយ​តួលេខ​យុវជន​គ្មាន​ការងារ​ធ្វើ ​ដែល​ជាការ​បញ្ជាក់​មួយ​ទៀត​ថា​ ​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​ក្នុង​ពិភពលោក​កំពុងតស៊ូរើបចេញ​ពី​ការរាំងខ្ទប់​តឹងតែងនៅ​ពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ១៩។​

លោក Fu Linghui ​អ្នកនាំពាក្យ​នៃការិយាល័យ​ស្ថិតិ​ជាតិ ​បាន​និយាយនៅក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ការផ្សាយ​«អត្រា​យុវជន​គ្មាន​ការងារធ្វើ​ក្នុងក្រុងដោយ​មាន​ការបញ្ជាក់​អាយុ​‍»​ នឹងត្រូវផ្អាកចាប់ពី​ខែសីហា​ទៅ។

លោក Fu ​បាន​ស្វះស្វែង​កម្ចាត់​កង្វល់​អំពី​តួលេខ​យុវជន​គ្មានការងារ​ធ្វើ ​ដោយ​លោក​បាន​និយាយថា ​តួលេខ​នេះប្រហែល​ត្រូវបំប្លែង​ ពីព្រោះចំនួន​យុវជន​នៅរៀន​ក្នុង​ទីក្រុង​មាន​ច្រើន​ជាងមុន។

លោក Fu ​ក៏​បាន​ថ្លែង​ដែរ​ថា ​ក្រុមនិស្សិត​ភាគ​ច្រើន​ដែល​បានទទួល​សញ្ញាបត្រ​នៅ​ឆ្នាំនេះ​រក​ការងារ​បានធ្វើ​ហើយ។

ក៏ប៉ុន្តែប្រភព​ឯទៀតៗ​បាន​និយាយថា ​អត្រា​យុវជន​គ្មាន​ការងារ​ពិតប្រាកដប្រហែល​ខ្ពស់ជាងនេះ៕

XS
SM
MD
LG