ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់បណ្ដាញទូរទស្សន៍ MSNBC ថា «មិនពិតទេ រឿងអាមេរិកបង្ហោះបាឡុងលើប្រទេសចិន មិនពិតសោះ។ យើងមិនបានធ្វើដូច្នោះទេ»។
លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះ បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
អ្នកតាមដានបានលើកឡើងថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយពាក់ព័ន្ធនឹងផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកកំពុងជួបការប្រឈមធ្ងន់ធ្ងរជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសប្រជាធិបតេយ្យនានាមានកម្លាំងកាន់តែខ្លាំង ហើយរបបផ្តាច់ការមានភាពកាន់តែទន់ខ្សោយជាងមុន។
លោក Burns បាននិយាយថា សហរដ្ឋអាមេរិកដឹង «តាមការស៊ើបការណ៍សម្ងាត់» ថា លោក Xi បានបញ្ជាឱ្យកងយោធារបស់លោកត្រៀមលក្ខណៈធ្វើការលុកលុយកោះតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៧ ខាងមុខ។
ប្រតិបត្តិការរុករកកម្ទេចបាក់បែកនៃបាឡុងរបស់ចិនបានធ្វើឡើង បន្ទាប់ពីបាឡុងដែលត្រូវបានសង្ស័យថាបានហោះស៊ើបការណ៍ចូលលើដែនអាកាសអាមេរិកនេះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ អ្នកស្រី Veronica Balderas Iglesias រាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕
ចិនបានចោទប្រកាន់អាមេរិកនៅថ្ងៃចន្ទនេះពីការប្រើប្រាស់កម្លាំងដោយមិនរើសមុខក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិន ដែលគេសង្ស័យថាប្រើធ្វើចារកម្មដោយនិយាយថា វា«បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ និងវឌ្ឍនភាពក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព»។
កម្ចីចិនដែលកម្ពុជាខ្ចីមានប្រមាណ ៤០% នៃកម្ចីសរុបរបស់ប្រទេសកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេស Solomon បន្ទាប់ពីអវត្តមានអស់ប្រមាណ៣០ឆ្នាំដែលជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីប្រជែងនឹងការកើនឡើងនូវឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ភាពតានតឹងបានបន្តកើតមានឡើងនៅរោងចក្រស្លសារធាតុគីមីនីកែលរបស់ចិន ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានកុបកម្មដែលបណ្តាលឱ្យមានមនុស្សស្លាប់កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available