ការទាមទារទឹកដីយ៉ាងច្រើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងបាននាំឱ្យមានជម្លោះជាមួយប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសខ្លះនៃប្រទេសទាំងនោះមានជម្លោះទឹកដីផ្ទាល់របស់ខ្លួន។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនត្រូវបានលុបចោលនោះទេ បើទោះបីជាមានការវាយប្រហារនៅឯកន្លែងរាំកម្សាន្តមួយកន្លែងកាលពីជាងមួយសប្តាហ៍មុននៅក្នុងក្រុង Monterey Park ដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស ១១ នាក់ក៏ដោយ។
ចិនបានអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងនោះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវយកមកគ្រប់គ្រងនៅក្រោមចិនដីគោកវិញនៅថ្ងៃណាមួយ បើទោះបីជាចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។
សមាជិករដ្ឋសភាកំពូលមួយរូបខាងគណបក្សសាធារណរដ្ឋលោក Mike McCaul បាននិយាយកាលពីថ្ងៃទី ២៩ ខែមករាថា ឱកាសនៃការមានជម្លោះជាមួយនឹងប្រទេសចិនទាក់ទិននឹងរឿងតៃវ៉ាន់ «គឺខ្ពស់ខ្លាំង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឥណ្ឌានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ក្នុងពេលណាមួយក្នុងឆ្នាំ២០២៣នេះ ដោយនាំមុខឈ្នះប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃសុក្រនេះ ជនជាតិចិនដែលមានទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគធ្វើដំណើរតាមជើងយន្តហោះ ដោយហោះត្រង់ពីខេត្តគុនមីង ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។
ការរួមបញ្ជូលគ្នានៃការធ្លាក់ចុះកំណើនប្រជាជននិងភាពយឺតយ៉ាវជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាប្រផ្នូលល្អនោះទេសម្រាប់សមិទ្ធផលក្នុងពេលអនាគតរបស់ប្រទេសនេះ។
លោក Qin Gang បានបញ្ចប់ទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកនៅអាហ្វ្រិកក្នុងសប្តាហ៍ទីបីនៃខែមករា ដោយលោកបានទៅកាន់ប្រទេសប្រាំ ហើយលោកបានគូសបញ្ជាក់ថា ប្រទេសចិនមិនយល់ថា ទ្វីបនោះជាសង្វៀនមួយសម្រាប់ការប្រយុទ្ធដណ្តើមអំណាចរវាងលោកខាងលិច និងរដ្ឋាភិបាលក្រុងប៉េកាំងទេ។
បន្ទាប់ពីការចរចាអស់ពេលជិតមួយឆ្នាំមក ប្រទេសអេក្វាទ័រកាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្រទេសចិនហើយ។ លោក Nestor Aguilera រាយការណ៍រឿងនេះពីប្រទេសអេក្វាទ័រ។ លោក ជឹង ប៉ូជីន សូមជូន សេចក្តីប្រែសម្រួល។
នៅថ្ងៃពុធនេះ នៅក្នុងក្រុង Zurich ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានសន្យាថានឹងរក្សាការទាក់ទងគ្នាដោយចំហរវាងមហាសេដ្ឋកិច្ចទាំងពីរនេះ។
គូស្រករក្មេងៗជាច្រើននៅក្នុងប្រទេសចិនបានសម្រេចយកកូនតែមួយ ឬក៏មិនយកកូនតែម្ដង ដោយសារតែមានការកើនឡើងនូវការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១៤១០ លាននាក់នេះ។
នៅមុនរដូវចូលឆ្នាំចិនចូលមកដល់ ដែលនៅក្នុងឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែមករាខាងមុខ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ជាច្រើនថា មន្ទីរពេទ្យនិងគ្លីនិកនៅតាមតំបន់ជនបទនៃប្រទេសចិនកំពុងបង្កើនការផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យនានា។
ព័ត៌មានផ្សេងទៀត
No media source currently available