ពិធីបុណ្យចូលឆ្នាំចិននៅទីក្រុង Los Angeles បន្តប្រារព្ធធ្វើឡើងទាំងអារម្មណ៍ច្របូកច្របល់
ក្រុងចិន Chinatown ក្នុងទីក្រុង Los Angeles បានធ្វើពិធីក្បួនដង្ហែម៉ុងសាយមាសជាប្រវត្តិសាស្ត្រលើកទី ១២៤ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ពិធីនេះមិនត្រូវបានលុបចោលនោះទេ បើទោះបីជាមានការវាយប្រហារនៅឯកន្លែងរាំកម្សាន្តមួយកន្លែងកាលពីជាងមួយសប្តាហ៍មុននៅក្នុងក្រុង Monterey Park ដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស ១១ នាក់ក៏ដោយ។ អ្នកស្រី Genia Dulot រាយការណ៍អំពីរឿងនេះពីទីក្រុង Los Angeles។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕