ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសន្យានៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែននឹងដណ្ដើមយកមកវិញឱ្យបាននូវដែនដីរបស់ខ្លួន។
ក្រុមនាយកផ្នែកការមិនរីកសាយភាយអាវុធនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ត្រូវតែអាចចូលទៅកាន់រោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានទាន់ពេលវេលានិងមានសុវត្ថិភាព និង «ដោយគ្មានការរារាំង»។
ទីភ្នាក់ងារ IAEA បានបញ្ជាក់ថា បេសកកម្មនេះនឹងផ្ដោតលើការវាយតម្លៃលើការខូចខាតនៃអាគាររោងចក្រនេះ ការកំណត់លើភាពដែលអាចដំណើរការបាននៃប្រព័ន្ធសុវត្ថិភាពនិងសន្តិសុខ ការវាយតម្លៃលើស្ថានភាពរបស់បុគ្គលិកនៃរោងចក្រនេះ និងការអនុវត្ត «សកម្មភាពនៃវិធានការការពារបន្ទាន់»។
ទីភ្នាក់ងារផ្តល់ជំនួយផ្សេងៗមិនមានមធ្យោបាយ ដែលអាចពឹងផ្អែកបាន ដើម្បីឆ្លងកាត់តំបន់ជួរមុខ និងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋខ្វះខាតដែលកំពុងត្រូវការជំនួយនោះទេ។
អ្នកស្រី Michelle Bachelet បានលើកឡើងអំពីស្ថានការណ៍ទាក់ទិននឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ដោយបាននិយាយថា ការប្រយុទ្ធគ្នានៅតំបន់នោះកំពុងបង្កឱ្យមាន «ហានិភ័យដែលមិនអាចគិតដល់» ចំពោះជនស៊ីវិលនិងបរិស្ថាន។
ផ្ទុយពីកញ្ចប់ជំនួយកាលពីលើកមុនៗដែលដោះស្រាយតម្រូវការភ្លាមៗផ្នែកយោធា កញ្ចប់ជំនួយលើកនេះផ្ដោតលើជំនួយយោធារយៈពេលមធ្យមនិងរយៈពេលវែង ដែលនឹងត្រូវការពេលរាប់ខែឬក៏អាចរាប់ឆ្នាំដើម្បីផ្ដល់ជូន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋអ៊ុយក្រែនកំពុង «ប្រយុទ្ធដើម្បីជោគវាសនារបស់ខ្លួន»។ លោកថ្លែងដូច្នេះ នៅចំពេលទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែននិងចំពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនបានរយៈពេល ៦ ខែ។
ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងដូច្នេះថា៖ «ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនបង្កការគំរាមកំហែងជាបន្តលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
អភិបាលតំបន់លោក Valentyn Reznichenko បាននិយាយថា ការវាយប្រហារដោយរ៉ុក្កែតរបស់រុស្ស៊ីបានប៉ះចំតំបន់នៅភាគខាងលិចរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ លោក Reznichenko ថា រ៉ុក្កែតទាំងនោះបានប៉ះចំផ្ទះប្រជាពលរដ្ឋ សាលាមត្តេយ្យមួយកន្លែង និងហាងមួយចំនួន។
លោក Zelenskyy បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres និងប្រធានាធិបតីតួកគីលោកRecep Tayyip Erdogan នៅក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។
គេរំពឹងថា របៀបវារៈមួយនឹងរួមមានវិបត្តិស្បៀងអាហារសាកល ការគំរាមកំហែងដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយនិងការស្វែងរកដំណោះស្រាយនយោបាយមួយដល់សង្គ្រាមដែលរុស្ស៊ីបានបង្កឡើងក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់លក់ថាមពលរបស់ខ្លួននៅក្នុងតំបន់ នៅពេលដែល អឺរ៉ុប ដែលជាទីផ្សារនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួន គ្រោងដាក់ទណ្ឌកម្មសន្សឹមៗ លើប្រេងរបស់រុស្ស៊ីនៅចុងឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត