ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ថា​រុស្ស៊ី​អាច​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយក្រែន


ឆ្មាំល្បាត​​ត្រៀម​បង្ហោះ​ទង់ជាតិ​អ៊ុយក្រែន ក្នុង​អំឡុងពេល​នៃ​ទិវា​ State Flag Day​ នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
ឆ្មាំល្បាត​​ត្រៀម​បង្ហោះ​ទង់ជាតិ​អ៊ុយក្រែន ក្នុង​អំឡុងពេល​នៃ​ទិវា​ State Flag Day​ នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​រុស្ស៊ី «កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​បើក​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​និង​អាគារ​រដ្ឋាភិបាល​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន បាន​ប្រកាស​ដូច្នេះ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ធ្វើ​ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ថា រុស្ស៊ី​អាច​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ៊ុយក្រែន​នៅ​ចំ​ទិវា​ឯករាជ្យ​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធ​ស្អែក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ដូច្នេះ​ថា៖ «ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បង្ក​ការ​គំរាមកំហែង​ជា​បន្ត​លើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល»។ ស្ថានទូត​នេះ​បាន​បន្ថែម​ថា ពលរដ្ឋ​អាមេរិកាំង​គួរតែ​ចាកចេញ​ពី​អ៊ុយក្រែន​ប្រសិនបើ​អាច។

ថ្ងៃ​ពុធ​ស្អែក​គឺ​ជា​ទិវា​ឯករាជ្យ​លើក​ទី ៣១ របស់​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​អ៊ុយក្រែន​ទទួល​បាន​ឯករាជ្យ​ពី​ការ​ដឹកនាំ​របស់​សហភាព​សូវៀត ក៏​ដូចជា​ខួប ៦ ខែ​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន​មក។

នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រមាន​នេះ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​លុបចោល​នូវ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​នេះ​ជា​សាធារណៈ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG