ទាំងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនសុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបាញ់ផ្លោងនៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។
ប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានស្តីបន្ទោសគ្នាទៅវិញទៅមកលើការបាញ់ផ្លោងដាក់ទីតាំងនៃរោងចក្រនុយក្លេអ៊ែរនេះ។
ការថ្កោលទោសរបស់ក្រុមប្រទេស G-7 នេះបានធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីនៅថ្ងៃពុធនេះថាបានប្រើរ៉ុក្កែតវាយប្រហារលើតំបន់នានានៅជិតរោងចក្រថាមពលនុយក្លេអ៊ែរនោះ ដោយបានធ្វើឱ្យជនស៊ីវិល ១៣ នាក់ស្លាប់។
កញ្ចប់ជំនួយលើកនេះមានដូចជាគ្រាប់កាំភ្លើងធំបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS គ្រាប់មីស៊ីល Javelin ចំនួន ១.០០០ គ្រាប់សម្រាប់បាញ់រថក្រោះ គ្រាប់កាំភ្លើងធំ និងរថយន្តពេទ្យពាសដែកចំនួន ៥០ គ្រឿង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅថ្ងៃចន្ទនេះថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើ«អត្តឃាត»។ លោក Guterres ថ្លែងដូច្នេះ បន្ទាប់ពីមានការបាញ់ផ្លោងប៉ះចំបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
នៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ពលរដ្ឋអ៊ុយក្រែនជាច្រើនបានចាប់ផ្តើមជួយយោធារបស់ពួកគេ ទោះបីជាពួកគេមិនចេះច្បាំងក៏ដោយ។ អ្នកស្រី Kateryna Markova រាយការណ៍អំពីរឿងនេះពីទីក្រុង Zaporizhzhia ប្រទេសអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានស្វាគមន៍ការបន្តឡើងវិញនៃការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ Odesa នេះ។
អភិបាលតំបន់នេះក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារតំបន់កៀវ ដោយកាំជ្រួចចំនួន៦គ្រាប់ដែលបានបាញ់ចេញពីសមុទ្រខ្មៅ ដោយបានធ្វើឲ្យមនុស្ស១៥ នាក់រងរបួស ក្នុងនោះ៥នាក់ជាជនស៊ីវិល។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់សែននាក់នៅក្នុងប្រទេសបេឡារុសនៅពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានដណ្តើមយករោងចក្រថាមពលធំជាងគេទីពីររបស់អ៊ុយក្រែន ហើយកំពុង«ដាក់ពង្រាយកងកម្លាំងជាច្រើនឡើងវិញ»នៅតំបន់ចំនួនបីនៅភាគខាងត្បូងអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះក៏កើតឡើងចំពេលមានការរំពឹងទុកថា រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់សហភាពអឺរ៉ុបជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីដោយសារការលុកលុយអ៊ុយក្រែន។
ការនាំចេញគ្រាប់ធញ្ញជាតិនឹងត្រូវធ្វើពីកំពង់ផែ Odesa និងកំពង់ផែនៅសមុទ្រខ្មៅពីរផ្សេងទៀតនៅ Chernomorsk និង Yuzhny។
ព័ត៌មានផ្សេងទៀត