រុស្ស៊ីបាននិយាយថា កងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលអ៊ុយក្រែន១៣ គ្រាប់ និងដ្រូនមួយគ្រឿង លើតំបន់ Belgorod ដែលនៅជាប់ប្រទេសអ៊ុយក្រែន។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា វាគឺជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅក្នុងការពង្រីកសក្ដានុពលផលិតកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ។
ការប្រឆាំងជាអន្តរជាតិជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងលោក Alexey Navalny ដែលបានស្លាប់ បានអំពាវនាវឱ្យធ្វើសកម្មភាពជាក់ស្តែងមួយ។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានប្រើមីស៊ីល ៥ គ្រាប់នៅក្នុងការវាយប្រហាររបស់ខ្លួនសំដៅលើតំបន់ Kharkiv ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ី និងមីស៊ីល ២ គ្រាប់ទៀតសំដៅលើតំបន់ Sumy ដែលនៅក្បែរនោះផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តើមសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីសប្តាហ៍មុន ជាមួយនឹងការអំពាវនាវឱ្យបន្តគាំទ្រប្រទេសអ៊ុយក្រែន ដែលជាការផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋអ៊ុយក្រែនថា កញ្ចប់ជំនួយរបស់អាមេរិកនឹងទទួលបានការអនុម័ត។
ការវាយប្រហារដែលត្រូវបានរាយការណ៍នេះធ្វើឱ្យមានការចាប់អារម្មណ៍លើដ្រូនសមុទ្រដើម្បីធ្វើជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការរារាំងកងកម្លាំងរុស្ស៊ីពីការកាន់កាប់សមុទ្រខ្មៅ។
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បាននិយាយកាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងមូស្គូប្រុងប្រៀបប្រើប្រាស់អាវុធនុយក្លែអ៊ែរ ប្រសិនបើអធិបតេយ្យភាពឬឯករាជ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែង។
លោក Pavel Malkov អភិបាលតំបន់ Ryazan បាននិយាយថា ការវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងមួយនៅទីនោះបណ្តាលឱ្យមានអគ្គិភ័យនិងមនុស្សមួយចំនួនរងរបួស។ នេះបើយោងតាមរបាយការណ៍បឋម។
មន្ត្រីរុស្ស៊ីរាយការណ៍ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅថ្ងៃអង្គារនេះ ដោយសំដៅទៅលើរដ្ឋធានីមូស្គូនិងតំបន់មួយចំនួននៅភាគខាងលិចរុស្ស៊ី។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃអាទិត្យ លោក Zelenskyy បានអរគុណថ្នាក់ដឹកនាំសាសនាអ៊ុយក្រែនដែលនៅសមរភូមិមុខ «ការពារជីវិតនិងមនុស្សជាតិ» និងអ្នកដែលបង្ហាញការគាំទ្រតាមរយៈការ«បន់ស្រន់ ការសន្ទនា និងអំពើល្អ»។
ការប្រកាសអំពីការចូលជាសមាជិកនេះបានធ្វើឡើង ស្របពេលដែលអង្គការអូតង់កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅផ្នែកខាងលើរង្វង់ប៉ូលនៃតំបន់អាកទិកដើម្បីជាការបង្ហាញកម្លាំងនិងសាមគ្គីភាព។
ព័ត៌មានផ្សេងទៀត