ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានរារាំងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅក្នុងតំបន់ Rostov នៅភាគនិរតីប្រទេស ខណៈពេលដែលអគ្គិភ័យនៅរោងចក្រថាមពលមួយកន្លែងនៅក្នុងតំបន់នោះបានបង្អាក់សេវាផ្គត់ផ្គង់ថាមពល។
មនុស្សជាច្រើនមើលឃើញលទ្ធផលនេះថាជាសញ្ញាមួយទៀតដែលថា សង្គ្រាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ។
ក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ របួស ១៤នាក់ និងបាត់ខ្លួន ៣នាក់។
ដរាបណាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួននៅតែបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន រុស្ស៊ីនៅតែចោទប្រកាន់ក្រុមបស្ចិមប្រទេសថាបានប្រើប្រាស់អ៊ុយក្រែនដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមខ្ចីដៃប្រឆាំងនឹងរុស្ស៊ី។ លោក Maxim Adams រាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕
អភិបាលរដ្ឋធានីកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាបំណែករបស់រ៉ុក្កែតទាំងនោះបានធ្លាក់លើសង្កាត់ជាច្រើននៅក្នុងទីក្រុងនោះ ដោយប៉ះចំអគារលំនៅដ្ឋាននិងបណ្ដាលឱ្យមានភ្លើងឆេះមួយចំនួនផងដែរ។
អង្គការស្រាវជ្រាវនិងប្រព័ន្ធផ្សព្វផ្សាយមួយក្រុម កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានរាយការណ៍ថាប្រព្រឹត្តដោយប្រទេសរុស្ស៊ីចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់ប្រទេសនេះលើអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា កងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលអ៊ុយក្រែន១៣ គ្រាប់ និងដ្រូនមួយគ្រឿង លើតំបន់ Belgorod ដែលនៅជាប់ប្រទេសអ៊ុយក្រែន។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា វាគឺជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅក្នុងការពង្រីកសក្ដានុពលផលិតកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ។
ការប្រឆាំងជាអន្តរជាតិជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងលោក Alexey Navalny ដែលបានស្លាប់ បានអំពាវនាវឱ្យធ្វើសកម្មភាពជាក់ស្តែងមួយ។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានប្រើមីស៊ីល ៥ គ្រាប់នៅក្នុងការវាយប្រហាររបស់ខ្លួនសំដៅលើតំបន់ Kharkiv ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ី និងមីស៊ីល ២ គ្រាប់ទៀតសំដៅលើតំបន់ Sumy ដែលនៅក្បែរនោះផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តើមសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីសប្តាហ៍មុន ជាមួយនឹងការអំពាវនាវឱ្យបន្តគាំទ្រប្រទេសអ៊ុយក្រែន ដែលជាការផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋអ៊ុយក្រែនថា កញ្ចប់ជំនួយរបស់អាមេរិកនឹងទទួលបានការអនុម័ត។
ការវាយប្រហារដែលត្រូវបានរាយការណ៍នេះធ្វើឱ្យមានការចាប់អារម្មណ៍លើដ្រូនសមុទ្រដើម្បីធ្វើជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការរារាំងកងកម្លាំងរុស្ស៊ីពីការកាន់កាប់សមុទ្រខ្មៅ។
ព័ត៌មានផ្សេងទៀត