ប្រតិកម្មពលរដ្ឋអ៊ុយក្រែនចំពោះសុន្ទរកថាប្រចាំឆ្នាំរបស់លោក Biden
ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តើមសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីសប្តាហ៍មុន ជាមួយនឹងការអំពាវនាវឱ្យបន្តគាំទ្រប្រទេសអ៊ុយក្រែន ដែលជាការផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋអ៊ុយក្រែនថា កញ្ចប់ជំនួយរបស់អាមេរិកនឹងទទួលបានការអនុម័ត។ សេចក្តីព្រៀងច្បាប់ផ្តល់ជំនួយបរទេស ដែលរួមមានជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន កំពុងប្រឈមនឹងការប្រឆាំងនៅរដ្ឋសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ អ្នកយកព័ត៌មានវីអូអេអ្នកស្រី Anna Chernikova រាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖