ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បាននិយាយកាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងមូស្គូប្រុងប្រៀបប្រើប្រាស់អាវុធនុយក្លែអ៊ែរ ប្រសិនបើអធិបតេយ្យភាពឬឯករាជ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែង។
លោក Pavel Malkov អភិបាលតំបន់ Ryazan បាននិយាយថា ការវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងមួយនៅទីនោះបណ្តាលឱ្យមានអគ្គិភ័យនិងមនុស្សមួយចំនួនរងរបួស។ នេះបើយោងតាមរបាយការណ៍បឋម។
មន្ត្រីរុស្ស៊ីរាយការណ៍ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅថ្ងៃអង្គារនេះ ដោយសំដៅទៅលើរដ្ឋធានីមូស្គូនិងតំបន់មួយចំនួននៅភាគខាងលិចរុស្ស៊ី។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃអាទិត្យ លោក Zelenskyy បានអរគុណថ្នាក់ដឹកនាំសាសនាអ៊ុយក្រែនដែលនៅសមរភូមិមុខ «ការពារជីវិតនិងមនុស្សជាតិ» និងអ្នកដែលបង្ហាញការគាំទ្រតាមរយៈការ«បន់ស្រន់ ការសន្ទនា និងអំពើល្អ»។
ការប្រកាសអំពីការចូលជាសមាជិកនេះបានធ្វើឡើង ស្របពេលដែលអង្គការអូតង់កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅផ្នែកខាងលើរង្វង់ប៉ូលនៃតំបន់អាកទិកដើម្បីជាការបង្ហាញកម្លាំងនិងសាមគ្គីភាព។
ទីភ្នាក់ងារនោះបានចែករំលែកវីដេអូដែលបង្ហាញពីក្រុមមន្ត្រីបិទអគារនោះនៅក្នុងតំបន់ដាច់ស្រយាលមួយ ហើយបន្ទាប់មកបានបាញ់។ បន្ទាប់មកវីដេអូបានបង្ហាញពីសាកសពនៅលើដី។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូន ១៨ គ្រឿងដែលរុស្ស៊ីបានបាញ់នៅក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីយប់មិញ
សិល្បៈនិងវប្បធម៌អ៊ុយក្រែនបានរងការប៉ះពាល់ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។ ក្នុងអំឡុងពេលសង្រ្គាមពីរឆ្នាំកន្លងមកនេះ សិល្បករអ៊ុយក្រែនប្រមាណ ១០០ នាក់ ត្រូវបានសម្លាប់ ហើយវត្ថុវប្បធម៌ ៨០០ បានរងការខូចខាត។
គ្រួសារទាហានចូលនិវត្តន៍ដែលត្រូវបានសម្លាប់ឬបានរងរបួសនៅអ៊ុយក្រែន បានជួបជាមួយសមាជិកសភាអាមេរិកកាលពីចុងខែមករា ដើម្បីអំពាវនាវឱ្យពួកគេបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។
ក្នុងអំឡុងសង្គ្រាមពីរឆ្នាំ ពលរដ្ឋអ៊ុយក្រែនបានជួយកងទ័ពរបស់ពួកគេផ្នែកហិរញ្ញវត្ថុ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនៅក្នុងប្រទេសក៏ដោយ កម្រិតនៃការបរិច្ចាគនៅតែមានកម្រិតខ្ពស់ ហើយអ្នកស្ម័គ្រចិត្តស្វែងរកវិធីថ្មីដើម្បីរៃអង្គាសថវិកា។
ព័ត៌មានផ្សេងទៀត