លោក Pavlo Kyrylenko អភិបាលក្រុង Donetsk និយាយថា មីស៊ីល២គ្រាប់បានធ្លាក់៤០នាទីពីគ្នា ដោយបានបំផ្លាញអគារលំនៅដ្ឋាន ភោជនីយដ្ឋាន កន្លែងលក់ដូរនិងអគាររដ្ឋបាលនិងសណ្ឋាគារដ៏មានប្រជាប្រីយ៍ភាពមួយដែលពួកអ្នកកាសែតបរទេសស្នាក់នៅ។
បន្ទាប់ពីកិច្ចប្រជុំផ្ទាល់មុខជាមួយឧបនាយករដ្ឋមន្រ្តីអេត្យូពីកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា រដ្ឋមន្រ្តីការបរទេសជប៉ុនបានបង្ហាញក្តីសង្ឃឹមថា ប្រជាជាតិទាំងពីរនឹងសហការលើការសើរើគម្រោងផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ។
សន្និសីទកំពូលក្រុង Jeddah ស្តីពីការស្វែងរកការបញ្ចប់ដោយសន្តិវិធីដល់សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយពួកអ្នកចូលរួមបានព្រមព្រៀងគ្នាដើម្បីបន្តការពិភាក្សា។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បាននិយាយលើតេឡេក្រាមថា អគារនោះជាអគារដដែលដែលធ្លាប់រងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។
នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែននិយាយថា កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមពីទីប្រឹក្សាសន្តិសុខជាតិនៃបណ្តាប្រទេសនានា ដើម្បីជួបពិភាក្សាគ្នាបន្តពីកិច្ចពិភាក្សាគ្នាកាលពីដំបូងនៅក្នុងរដ្ឋធានីកូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីខែមិថុនាកន្លងទៅ។
ក្រុមមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់លើតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែនកាលពីយប់មិញ ដោយសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរ។
កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។
ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ការបង្កប់គ្រាប់មីនទាំងនេះគឺជាការសម្រេចរបស់យោធានិងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលត្រួតត្រាដោយយោធា។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីបានបញ្ជាក់ថា បំណែករបស់ដ្រូនមួយគ្រឿងត្រូវបានរកឃើញនៅតំបន់ Komsomolsky នៅជិតក្រសួងការពារជាតិរុស្ស៊ី។
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ជាមួយនឹងប្រធានអង្គការអូតង់ (NATO) លោក Jens Stoltenberg អំពីវិធីក្នុងការស្ដារការឆ្លងកាត់ដោយសុវត្ថិភាពរបស់កប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាត់តាមសមុទ្រខ្មៅ។
ព័ត៌មានផ្សេងទៀត