ក្រុមមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់លើតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែនកាលពីយប់មិញ ដោយសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរ។
កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។
ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ការបង្កប់គ្រាប់មីនទាំងនេះគឺជាការសម្រេចរបស់យោធានិងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលត្រួតត្រាដោយយោធា។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីបានបញ្ជាក់ថា បំណែករបស់ដ្រូនមួយគ្រឿងត្រូវបានរកឃើញនៅតំបន់ Komsomolsky នៅជិតក្រសួងការពារជាតិរុស្ស៊ី។
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ជាមួយនឹងប្រធានអង្គការអូតង់ (NATO) លោក Jens Stoltenberg អំពីវិធីក្នុងការស្ដារការឆ្លងកាត់ដោយសុវត្ថិភាពរបស់កប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាត់តាមសមុទ្រខ្មៅ។
អ៊ុយក្រែនកំពុងអំពាវនាវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនបន្តទៀតឆ្លងកាត់សមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាព។
រុស្ស៊ីបានវាយប្រហារទីក្រុងនានានៅផ្នែកខាងត្បូងប្រទេសអ៊ុយក្រែនដោយប្រើដ្រូននិងមីស៊ីល៣យប់ជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ ជាពិសេសដៅលើទីក្រុង Odesa ដែលជាកំពង់ផែដ៏សំខាន់នៅសមុទ្រខ្មៅរបស់អ៊ុយក្រែន។
ដោយឡែកនៅក្នុងទីក្រុងកំពង់ផែ Odesa ឯណោះវិញ ក្រុមមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ី ក៏បានធ្វើឱ្យមនុស្ស២នាក់រងរបួស និងខូចអគារមួយខ្នង។
មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរុស្ស៊ីបានវាយប្រហារតាមអាកាសលើតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅយប់ទីពីរជាប់ៗគ្នា ហើយស្របពេលនោះដែរសំដៅវាយប្រហារលើរដ្ឋធានីកៀវនិងតំបន់ផ្សេងៗទៀត។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានប្រើមីស៊ីលស្វ័យនាំផ្លូវនិងដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ដើម្បីវាយប្រហារលើតំបន់ Odesa កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតអគារកំពង់ផែនិងផ្ទះសម្បែងនានា។
ស្ពាននេះភ្ជាប់តំបន់ Krasnodar នៃប្រទេសរុស្ស៊ីទៅតំបន់ Crimea ដែលជាឧបទ្វីបរបស់អ៊ុយក្រែនដែលត្រូវរុស្ស៊ីភ្ជាប់យកនៅឆ្នាំ ២០១៤ នៅក្នុងវិធានការមួយដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។
ព័ត៌មានផ្សេងទៀត