មន្ត្រីរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនជាច្រើនលើក កាលពីយប់មិញដោយសំដៅទៅលើតំបន់ជាច្រើនរបស់រុស្ស៊ី ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ីលើរដ្ឋធានីកៀវ នៅព្រឹកថ្ងៃពុធ។
សហរដ្ឋអាមេរិកផ្តល់ជំនួយយោធារហូតដល់២៥០លានដុល្លារថែមទៀតឱ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយមួយដែលមានរួមមានរ៉ុក្កែតថែមទៀតសម្រាប់យានបាញ់មីស៊ីល HIMARS និង AIM-9M Sidewinder ដែលអាចត្រូវប្រើដើម្បីការពារដែនអាកាសអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា អដ្ឋិធាតុរបស់ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានរកឃើញក្នុងចំណោមអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះកាលពីសប្តាហ៍មុននៅក្នុងប្រទេសរុស្ស៊ី។ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសបាននិយាយថា ការធ្វើតេស្តហ្សែនបានផ្ទៀងផ្ទាត់អត្តសញ្ញ
កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ខែសីហា ទីភ្នាក់ងារផ្លូវអាកាសសហព័ន្ធរុស្ស៊ី បានបញ្ជាក់ជាផ្លូវការអំពីការស្លាប់របស់ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។ លោក Prigozhin មានឈ្មោះនៅក្នុងបញ្ជីអ្នកដំណើរនៅលើយន្តហោះ ដែលបានធ្លាក់នៅភាគពាយព្យនៃទីក្រុងមូស្គូ កាលពី
អ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តហ្សេននិងកោសល្យវិច័យបានបង្ហាញថា លោក Yevgeny Prigozhin ដែលជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនៅអ៊ុយក្រែន គឺស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្ដាហ៍មុននៅរុស្ស៊ី។
ទីភ្នាក់ងារ FSB របស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា លោក Robert Shonov ដែលជាអតីតបុគ្គលិករបស់ស្ថានកុងស៊ុលស.រ.អ.នៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានប្រមូលព័ត៌មានអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងការតវ៉ានៅក្នុងប្រទេសរុស្ស៊ីឱ្យស.រ.អ.។
ក្រុមពន្លត់អគ្គិភ័យអ៊ុយក្រែនទទួលការជួយពីអាមេរិកនិងអឺរ៉ុបអំឡុងការតស៊ូសង្គ្រាម ពួកអ្នកពន្លត់អគ្គិភ័យទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនមានការលំបាកបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងមាតុភូមិរបស់ខ្លួន។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដ្រូនចំនួន៤២គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់បំផ្លាញលើតំបន់ Crimea ដោយ៩គ្រឿង ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី និង៣៣គ្រឿងទៀតដោយប្រព័ន្ធបញ្ជាសង្គ្រាមអេឡិចត្រូនិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងចាត់វិធានការផងដែរ ក្នុងការរឹតបន្តឹងទិដ្ឋាការដល់ក្រុមអាជ្ញាធរចំនួន៣នាក់ ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សលើជនជាតិអ៊ុយក្រែនដែលមិនទាន់គ្រប់អាយុ។
ការធ្លាក់យន្តហោះនេះបានធ្វើឱ្យមានការសង្ស័យភ្លាមៗ ដោយហេតុថាវាសនារបស់លោក Prigozhin ដែលជាស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner បានក្លាយជាកម្មវត្ថុនៃការប៉ាន់ស្មានខ្លាំងក្លាតាំងពីពេលដែលលោកបានធ្វើការបះបោរនោះមក។
អាជ្ញាធររុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៣ នាក់នៅក្នុងតំបន់ Belgorod ដែលស្ថិតតាមព្រំដែនរវាងប្រទេសទាំងពីរ។
សិស្សវិទ្យាល័យអ៊ុយក្រែនចំនួន ៨៤ នាក់មានទេពកោសល្យ ឆ្លាត និងមានមហិច្ឆតា ហើយពួកគេកំពុងស្ថិតក្នុងសង្គ្រាម ប៉ុន្តែពួកគេមិនបណ្តោយឱ្យសង្រ្គាមបំផ្លាញក្តីសុបិនរបស់ពួកគេឡើយ។ ពួកគេកំពុងរៀបចំដាក់ពាក្យទៅមហាវិទ្យាល័យនិងសាលាបណ្ដុះបណ្ដាលកំពូលៗរបស់អាមេរិក ដោយមានជំនួយពីអង្គការមិនរកប្រាក់ចំណេញ។
ព័ត៌មានផ្សេងទៀត