អ៊ុយក្រែន បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការអូតង់ជាផ្លូវការកាលពីខែកញ្ញាឆ្នាំមុន ដើម្បី ឆ្លើយតបទៅនឹងការប្រកាសរបស់រុស្ស៊ីកាត់ខ្វៀលដែនដីដែលរុស្ស៊ីបានឈ្លានពាននៅប៉ែកខាងកើតប្រទេស។
អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៣៧ គីឡូម៉ែត្រការ៉េ នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា ការបះបោរប្រដាប់អាវុធក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងចាញ់សង្គ្រាមយ៉ាងច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Pence គឺជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ខាងគណបក្សសាធារណរដ្ឋ ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ច្បាស់ជា» ទន់ខ្សោយ នៅក្នុងប្រទេសរបស់លោក ដោយសារការបះបោរដែលមានរយៈពេលខ្លីកាលពីចុងសប្តាហ៍មុន ដែលដឹកនាំដោយមេក្រុមទាហានស៊ីឈ្នួលក្រុម Wagner គឺលោក Prigozhin។
នៅតាមដងផ្លូវនានានៃប្រទេសអ៊ុយក្រែន ក្ដីសង្ឃឹមខ្ពស់បានបើកផ្លូវទៅរកក្ដីរំពឹងដែលថាការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនប្រហែលជានឹងអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ។
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាថា វា«នៅឆាប់ពេក» ក្នុងការនិយាយថាតើព្រឹត្តិការណ៍ដ៏រសើប ដែលបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងអាចផ្លាស់ប្តូរទិសដៅនៃបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំប្រទេសបេឡារុសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថាលោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner នៃប្រទេសរុស្ស៊ីបានទៅដល់ប្រទេសបេឡារុសហើយក្រោយបានធ្វើការបះបោររយៈពេលខ្លីនិងគ្មានជោគជ័យ
ទីក្រុង Kramatorsk ស្ថិតនៅភាគខាងលិចនៃខ្សែត្រៀមជួរមុខ ដែលនៅទីនោះការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងខេត្ត Donetsk នៅភាគខាងកើតអ៊ុយក្រែន។
សហរដ្ឋអាមេរិកកំពុងផ្ដោតលើការគាំទ្រប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner បានបះបោរដោយបើកចំហប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ អ្នកវិភាគខ្លះគិតថា នេះអាចជាលទ្ធផលនៃការបះបោររយៈពេលខ្លីរបស់ក្រុមទាហានស៊ីឈ្នួល Wagner នេះ។
ការមិនកាត់ទោសយុទ្ធជនបះបោរទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះដែលឈានដល់ការបញ្ចប់ការបះបោរនេះ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងចំណោមជនភៀសខ្លួន ៨ លាននាក់ដែលរត់គេចពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ៩០ ភាគរយគឺជាស្ត្រី និង កុមារ។
ព័ត៌មានផ្សេងទៀត