ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រធានាធិបតីចិនលោក Xi Jinping ឱ្យប្រើទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានចាប់បញ្ជូនខ្លួនដោយបង្ខំទៅប្រទេសរុស្ស៊ី ឬទៅទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានធ្វើដំណើរទៅចិននៅថ្ងៃពុធនេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃ មានគោលដៅពិភាក្សាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្សនិងជាពិសេសបញ្ហាប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់ប្រទេសប៉ូឡូញដែលនៅជិតខាងដើម្បីជួបជាមួយដឹកនាំនៅក្នុងប្រទេសនោះ និងសមាជិកក្រុមសាធារណជននិងជនភៀសខ្លួនអ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំសហភាពអឺរ៉ុប បានបញ្ជូនសារមួយទៅកាន់ប្រទេសចិនថា ចិនមិនត្រូវគាំទ្ររុស្ស៊ីខាងផ្នែកយោធា នៅក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសអ៊ុយក្រែននោះឡើយ។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានឱ្យដឹងថានាយអគ្គសេនាធិការនៃកងយោធពលរុស្ស៊ីលោក Valery Gerasimov បានបរាជ័យក្នុងការវាយលុកជាធម្មតាមួយនៅរដូវរងានៅអ៊ុយក្រែនដែលការវាយលុកនេះមានគោលដៅពង្រីកការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Donbas ទាំងមូល។
ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា កងកម្លាំងរបស់ខ្លួនបានលើកទង់ជាតិរុស្ស៊ីនៅលើអគាររដ្ឋបាលរបស់សាលាក្រុង Bakhmut រួចហើយ និងបានកាន់កាប់ទីក្រុងនេះ បើផ្អែកលើផ្លូវច្បាប់នោះ។
យោងតាមទិន្នន័យចំណាកស្រុករបស់អាហ្សង់ទីន ស្រ្តីរុស្ស៊ីប្រមាណ ១១.០០០នាក់បានទៅដល់ប្រទេសនេះចាប់តាំងពីដើមឆ្នាំ ២០២២មក។ ស្រ្តីមួយចំនួនក្នុងចំណោមនោះមានផ្ទៃពោះ និងបានផ្តល់កំណើតដល់ទារកនៅអាហ្សង់ទីន ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូង។
អគ្គលេខាធិការអូតង់លោក Jens Stoltenberg បានសរសេរតាម Twitter នៅក្រោយការបោះឆ្នោតរបស់តួកគីថា«ការណ៍នេះនឹងធ្វើឱ្យគ្រួសារអូតង់ទាំងមូលខ្លាំងជាងមុននិងមានសុវត្ថិភាពជាងមុន»។
រដ្ឋាភិបាលអ៊ុយក្រែនថា ជិតមួយភាគបីនៃទឹកដីរបស់ខ្លួនកប់ដោយគ្រាប់មីន ហើយថានៅពេលណាដែលសង្គ្រាមចប់ ការដោះមីនអាចចំណាយពេលមួយទសវត្សរ៍ឬច្រើនជាងនេះ។ លោក Evgeny Maslov រាយការណ៍អំពីរឿងនេះពីទីក្រុង New York សហរដ្ឋអាមេរិក។ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕
ហ្វាំងឡង់និងស៊ុយអែតដែលជាប្រទេសជិតខាងគ្នា បានបញ្ចប់រយៈពេលច្រើនទសវត្សរ៍នៃការមិនចូលរួមបក្សសម្ព័ន្ធណាមួយ ដោយការដាក់ពាក្យរបស់ពួកគេសុំចូលជាសមាជិកនៃសម្ព័ន្ធភាពយោធាអូតង់ក្រោយពីប្រទេសរុស្ស៊ីបានលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។
ការឆ្លើយតបជាសាកលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគួរតែត្រូវបានចាត់ទុកថាជាគំរូនៃការដោះស្រាយបញ្ហានៃការបំពានសិទ្ធិមនុស្សទ្រង់ទ្រាយធំ។
ព័ត៌មានផ្សេងទៀត