មីស៊ីលរុស្ស៊ីដែលបានបាញ់ចំទីក្រុង Mykolaiv នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្ស ២៣ នាក់ទៀតរងរបួស។
ស្ត្រីអ៊ុយក្រែនមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់បានចូលរួមជាមួយនឹងកងទ័ពអ៊ុយក្រែនដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ីការពារមាតុភូមិរបស់ខ្លួន។ អ្នកស្រី Anna Kosstutschenko រាយការណ៍អំពីរឿងនេះពីតំបន់ Donetsk ប្រទេសអ៊ុយក្រែន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
វេជ្ជបណ្ឌិតផ្នែកវះកាត់ប្តូរសរីរាង្គនៅទីក្រុង New York (ញូវយ៉ក) លោក Robert Montgomery កំពុងរៀបចំធ្វើដំណើរជាលើកទីបីទៅអ៊ុយក្រែន ដែលនៅទីនោះលោកបានធ្វើការជាមួយវេជ្ជបណ្ឌិតនានាដើម្បីជួយអ្នកជំងឺដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាមេរិកមានប្រសាសន៍ថាក្រុម UDCGបានផ្តល់ជំនួយសន្តិសុខជាង៥៥ពាន់លានដុល្លារឱ្យអ៊ុយក្រែនតាំងពីក្រុមនេះត្រូវបានបង្កើតកាលពីមួយឆ្នាំមុននេះ។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខពិភពលោកបាននិយាយនៅថ្ងៃចន្ទថា ការចំណាយផ្នែកយោធារបស់អឺរ៉ុបបានកើនឡើងនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អភិបាលទីក្រុង Sevastopol លោក Mikhail Razvozhaev ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបានបង្ហោះសារលើបណ្តាញសង្គមថា កងកម្លាំងរុស្ស៊ីបានបាញ់បំផ្លាញយន្តហោះដ្រូននោះ ហើយយន្តហោះដ្រូនទី២បានផ្ទុះឆេះ។
ដោយទទួលដឹងឮថាប្រទេសជាតិឯទៀតៗបានតាមដានបញ្ហានេះយ៉ាងដិតដល់លោក Austin បានលើកអំពីបញ្ហានេះនៅក្នុងសុន្ទរកថាបើកសម័យប្រជុំនេះ។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg ទស្សនាពិព័រណ៍មួយកន្លែងដែលបង្ហាញពីយានយន្តយោធារុស្ស៊ី នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោក Yuri Kruk មេបញ្ជាការយោធាអ៊ុយក្រែនក្នុងតំបន់ Odesa បាននិយាយថាដ្រូនទាំងនេះបានបណ្តាលឱ្យមានអគ្គិភ័យនៅហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង តែគ្មានមនុស្សស្លាប់ទេ។
សេចក្តីព្រាងច្បាប់ថ្មីដែលបានអនុម័តដោយសមាជិកសភារុស្ស៊ីកាលពីថ្ងៃទី១១ ខែមេសា ហើយបានក្លាយជាច្បាប់ក្រោយពីការចុះហត្ថលេខាដោយលោក Vladimir Putin នឹងធ្វើឱ្យបុរសៗស្ទើរតែមិនអាចចៀសវាងការបំពេញកាតព្វកិច្ចយោធា។
វិមានក្រឹមឡាំងបានផ្សព្វផ្សាយវីដេអូមួយ ដែលបង្ហាញរូបភាពលោក Putin បា្រប់ដល់ក្រុមមេបញ្ជាការរុស្ស៊ីថា វាមានសារៈសំខាន់សម្រាប់លោក ក្នុងការស្តាប់ឮដោយផ្ទាល់ពីទស្សនៈរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ថ្លែងក្នុងកិច្ចប្រជុំមួយ ដែលផ្តោតទៅលើសង្គ្រាមរបស់រុស្ស៊ីក្នុងអ៊ុយក្រែននោះថា វាមានសារៈសំខាន់ណាស់ ដែលក្រុមប្រទេស G7 ត្រូវរក្សាការឯកភាពគ្នា ក្នុងការជំរុញអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ព័ត៌មានផ្សេងទៀត