រថក្រោះដំបូងពីបស្ចិមប្រទេសបានទៅដល់អ៊ុយក្រែនហើយកាលពីចុងខែមីនា។ រថក្រោះរាប់សិបគ្រឿងទៀតត្រូវគេរំពឹងថានឹងទៅដល់នៅប៉ុន្មានខែទៀត។
ក្រុមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញបានបើកការស៊ើបអង្កេតមួយទៅលើរូបភាពវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីទាហានអ៊ុយក្រែនម្នាក់ ត្រូវបានគេកាត់ក្បាល។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នានាស្តីពីសកម្មភាពយោធាប្រឆាំងនឹងជនស៊ីវិលក្នុងអំឡុងពេលនៃការចូលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ វិទ្យាស្ថាន Pilecki ក្នុងរដ្ឋធានីវ៉ាសូវី បានបង្កើតមជ្ឈមណ្ឌលមួយ ដែលប្រមូលនិងរក្សាភស្តុតាងនានា ដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្រសួងការបរទេសអាមេរិកបានប្រមូលឯកសារអំពីកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយប្រទេសជាង ៦០ បំផ្លាញយុទ្ធភណ្ឌផ្ទុះនិងអាវុធធម្មតាឯទៀតៗ ដោយអ៊ុយក្រែនបានទទួលជំនួយច្រើនជាងគេនៅឆ្នាំ ២០២២ គឺជាង ៩១ លានដុល្លារ។
អ.ស.ប.និយាយនៅថ្ងៃអង្គារនេះថា ចំនួនជនស៊ីវិលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនតាំងពីរុស្ស៊ីលុកលុយពេញទំហឹងមានជិត៨.៥០០នាក់ ដោយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះ។
មួយឆ្នាំក្រោយកងកម្លាំងអ៊ុយក្រែនរំដោះទីក្រុង Bucha ដែលស្ថិតនៅជាយទីក្រុងកៀវចេញពីការកាន់កាប់របស់កងទ័ពរុស្ស៊ីកាលពីខែមីនាឆ្នាំទៅទីប្រជុំជនមួយនេះបានក្លាយជានិម្មិតរូបនៃសកម្មភាពដ៏ឃោរឃៅរបស់រុស្ស៊ី និងជាចំនុចរបត់ដ៏សំខាន់មួយនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
លោក Macron ដែលបានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធសប្តាហ៍មុនបានថ្លែងថា លោកបានព្យាយាមបញ្ចុះបញ្ចូលចិនកុំឱ្យគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
ការតាំងពិព័រណ៍«ឆ្លងកាត់សង្រ្គាម» នៅប្រទេសប៉ូឡូញប្រើបច្ចេកវិទ្យាពិភពប្រឌិត ដើម្បីបង្ហាញពីរបៀបដែលសង្រ្គាមកំពុងបំផ្លាញអ្វីៗទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ទៅតាមពេលវេលាជាក់ស្តែង។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃសុក្រនេះថាកងកម្លាំងរុស្ស៊ីបានកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៅក្នុងសមរភូមិប្រយុទ្ធនៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រធានាធិបតីចិនលោក Xi Jinping ឱ្យប្រើទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានចាប់បញ្ជូនខ្លួនដោយបង្ខំទៅប្រទេសរុស្ស៊ី ឬទៅទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានធ្វើដំណើរទៅចិននៅថ្ងៃពុធនេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃ មានគោលដៅពិភាក្សាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្សនិងជាពិសេសបញ្ហាប្រទេសអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត