ម្តាយរបស់កុមារអ៊ុយក្រែនភ័យខ្លាចចំពោះការចាប់បញ្ជូនកូនរបស់ខ្លួនទៅរុស្ស៊ី
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន កុមារអ៊ុយក្រែនជាង ១៦.០០០ នាក់ត្រូវបានចាប់បញ្ជូនខ្លួនដោយបង្ខំទៅប្រទេសរុស្ស៊ី ឬទៅទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។ គិតត្រឹមថ្ងៃទី២៤ ខែមីនា មានកុមារចំនួនត្រឹមតែ ៣២៤ នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនត្រឡប់មកវិញរួមទាំងកុមារា Andriy ដែលជាកូនប្រុសរបស់អ្នកស្រី Olena Dudnik ផងដែរ។ អ្នកស្រី Lesia Bakalets នៃ VOA រាយការណ៍ពីរឿងនេះពីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួលដូចតទៅ៕