ពួកគេបារម្ភថា ការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងនេះគឺជារូបភាពអវិជ្ជមានក្នុងសង្គមកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។
ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមហ៊ុន CIC បានប្រតិកម្មភា្លមៗទៅនឹងការអត្ថាធិប្បាយរបស់លោក គឹម សុខ និងបានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Cambodia Daily និងថា អ្នកស្រី ពេជ ចន្ទមុន្នី គ្មានជាប់ពាក់ព័ន្ធនឹងលោក គុយ វ៉ាត នោះទេ។
អ្នកការពារសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានហ្មត់ចង់លើអ្នកពាក់ព័ន្ធឯទៀត ដោយពួកគេយល់ថា លោកគុយ វ៉ាតមិនអាចធ្វើសកម្មភាពឆបោកនេះតែឯងបានទេ។
ក្រុមនិស្សិតឆ្នាំទី ៣ របស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានដាក់បញ្ចាំងភាពយន្តឯកសារខ្នាតខ្លីចំនួន ១២ ដែលបានបង្ហាញពីប្រធានបទចម្រុះរួមមាន វប្បធម៌ សិល្បៈ សារព័ត៌មាន និងបញ្ហាផ្សេងទៀតដែលបានកើតមានឡើងនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។
មុនការចាប់ខ្លួនលោកគុយ វ៉ាត ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមហ៊ុន CIC បានជួបវិបត្តិហិរញ្ញវត្ថុ ហើយត្រូវបង្ខំចិត្តអំពាវនាវឱ្យអ្នកពាក់ព័ន្ធអត់ធ្មត់ក្នុងការទទួលបានសំណងចំពោះការខូចខាតនានា។
មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកបង្ហាញបំណងធ្វើការជាមួយដៃគូនៅកម្ពុជា ដើម្បីពង្រឹងការបង្ក្រាបបទល្មើស និងការពារជនរងគ្រោះ ខណៈរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រី ជូ ប៊ុនអេង ចង់ឃើញកិច្ចសហការជាក់លាក់ ជាជាងការបង្ហាញត្រឹមតែការប្តេជ្ញាចិត្ត។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានសម្ពោធដំណើការជាផ្លូវការសាកលវិទ្យាល័យ ដឺ ម៉ុនហ្វត យូនីវើស៊ីធី (De Montfort University) ដែលមានស្តង់ដារពីចក្រភពអង់គ្លេស ដែលជាសាខាដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានថតវីដេអូ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយដាក់ការសង្ស័យថា ជាការចាប់ជំរិត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់ស្នងការដ្ឋានរាជធានីខេត្តទាំងអស់ឱ្យ«រៀបចំផែនការ» ដើម្បីបោសសម្អាតគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV ទីតាំងកម្សាន្តនានា ដែលលោកថា មានការប្រើប្រាស់សារធាតុញៀនប្រភេទម្សៅដែលអាចប៉ះពាល់ខួរក្បាលយុវជន។
អាជ្ញាធរកម្ពុជាឱ្យដឹងថា ខ្លួនបានរកឃើញសាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រដែលធ្លាក់រយៈពេល។ ជាង២សប្តាហ៍មកហើយ។ សាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រទីពីរត្រូវបានរកឃើញនាព្រឹកថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានបង្ហោះលើទំព័រFacebook ថាការហោះស្វែងរកបានប្រទះឃើញបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រម៉ាក Z-9 ផលិតនៅប្រទេសចិនក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលមានព្រៃស្តុក ស្ថិតក្នុងខេត្តពោធិ៍សាត់ ប៉ែកនិរតី។
តុលាការខេត្តព្រៃវែងបានចេញដីកាបង្គាប់ឱ្យឃុំខ្លួននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ៤២ឆ្នាំ ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគូកនពីរនាក់ផ្សេងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available