លោក ហេងសួរ រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងថា ម្ចាស់សិប្បកម្មឡឥដ្ឋត្រូវដាក់បម្រាមហាមមិនឱ្យមានកុមារចូលក្នុងបរិវេណសង្វាក់ផលិតកម្ម និងត្រូវធ្វើរបងជុំវិញទីតាំងដែលជាសង្វាក់ផលិតកម្មទាំងនោះ ដើម្បីធានាថាគ្មានកម្លាំងពលកម្មកុមារ និងគ្រោះថ្នាក់ក្នុងបរិវេណសង្វាក់ផលិតកម្ម។
ទីប្រឹក្សាសុវត្ថិភាពលើប្រព័ន្ធឌីជីថល ប្រាប់វីអូអេថា ការជូនដំណឹងរបស់ក្រសួងជាផ្នែកមួយក្នុងការដាស់តឿនអ្នកប្រើប្រាស់ ប៉ុន្តែអ្នកស្រីថា ការសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកប្រភពនៃជនឆបោក គឺជាផ្នែកសំខាន់ក្នុងការកាត់បន្ថយ ឬបញ្ឈប់បញ្ហាទាំងនោះ។
ពិធីបុណ្យជាតិដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី យល់ឃើញថា ការចាប់ផ្តើមចាត់វិធានការអនុវត្តច្បាប់ចំពោះមន្រ្តីដែលនៅកៀកនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ អាចជាតម្រុយនាំទៅរកមន្រ្តីធំៗផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងឆបោក និងអំពើពុករលួយ។
លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា មកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងសាកសួរជនបរទេសទាំងនោះ ហើយសមត្ថកិច្ចត្រៀមបញ្ជូនពួកគេទៅប្រទេសកំណើតវិញ។
នេះជាលើកទីមួយដែលគេឃើញស្ថាប័នធំៗរបស់រដ្ឋាភិបាលរៀបចំបុណ្យកឋិន ដោយដង្ហែទៅទឹកដីខ្មែរកម្ពុជាក្រោម។
យោងតាមសារព័ត៌មាន KBS News របស់កូរ៉េខាងត្បូង អ្នកសារព័ត៌មានរបស់ស្ថាប័ននោះបានចុះមកកម្ពុជា ហើយថតវីដេអូនៃការចាប់ជំរិតទៅលើជនជាតិកូរ៉េខាងត្បូង ក្រោយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
អតីតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោក លី សាម៉េត ទីប្រឹក្សារបស់លោកតែងតែប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់លុយគេ ហើយក្នុងនោះក៏មានអភិបាលស្រុកល្វាឯមសូកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល។
លោក លី សាម៉េត ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ហើយធ្លាប់ចេញមុខតំណាងលោក ហ៊ុន សែន នៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់។
អង្គការដែលធ្វើការលើស្ថានភាពរស់នៅរបស់មនុស្សចាស់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បន្ថែមទៀតដល់មនុស្សចាស់ដែលប្រឈមការលំបាក ដូចជាបញ្ហាសុខភាព និងអសន្ដិសុខផ្នែកហិរញ្ញវត្ថុជាដើម។
ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ និងបានកៀរគរថវិកាពីសប្បុរសជនប្រមាណ៣០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា រដ្ឋាភិបាលគួរតែបង្កើនការយកចិត្តទុកដាក់បន្ថែមលើគណនេយ្យភាព និងតម្លាភាព លើការប្រើប្រាស់ថិវកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available