ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម២០២៣ (Sea Games) ដែលមាន១១ប្រទេសចូលរួម កម្ពុជាបន្តនាំមុខឈ្នះមេដាយមាស រហូតដល់ជាង៣០ បើគិតត្រឹមរសៀលថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ព្រះមហាក្សត្រ Charles គឺជាព្រះមហាក្សត្រដំបូងដែលបន់ស្រន់ឮៗនៅក្នុងពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ។ ព្រះអង្គបានបន់ស្រន់ថា៖ «សូមព្រះប្រទានពរដល់កូនចៅទាំងអស់។ សូមឱ្យយើងទាំងអស់គ្នាអាចស្វែងរកសុខសន្តិភាពបាន»។
តុលាការកំពូលប្រទេសឥណ្ឌាបានបើកសវនាការដ៏សំខាន់បំផុតមួយអំពីការផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីមានការដាក់ញត្តិជូនតុលាការដោយសមាជិកមួយចំនួននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមក។
វេជ្ជបណ្ឌិតវះកាត់កែសម្ផស្សអាមេរិកាំងមួយក្រុមបានធ្វើការនៅអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ដោយបានជួយទាហានដែលរងរបួស និងជនស៊ីវិលបានជាសះស្បើយពីរបួសក្នុងសង្គ្រាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានដកអគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា ចំពោះការខកខានមិនបានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ និងវិញ្ញាសាប្រកួតផ្សេងទៀតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលលោកចាត់ទុកថា ជាព្រឹតិ្តការណ៍ធំមួយរបស់ប្រទេសកម្ពុជា។
សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Freshnews បានចុះផ្សាយថា ជនជាតិចិន៥នាក់នោះបានបង្ខាំងជំរិតទារប្រាក់ចំនួន ១០លានដុល្លារពីជនចិនដូចគ្នា។
នគរបាលខេត្តមណ្ឌលគិរីកំពុងស្រាវជ្រាវអ្នកនៅពីក្រោយការដាំកញ្ឆាជាង១ម៉ឺនដើម ខណៈតុលាការបានចោទប្រកាន់ជនជាតិវៀតណាម២នាក់ ពីបទ«ដាំដោយខុសច្បាប់រុក្ខជាតិញៀន» ហើយឃុំខ្លួនពួកគេនៅក្នុងពន្ធនាគារ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុថា ការណ៍នេះអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរបស់ពលរដ្ឋទៅជាអ្នកជាប់បំណុលវ័ណ្ឌកដោយសារការខ្ចីប្រាក់ដោយមិនមានផែនការប្រើប្រាស់ច្បាស់លាស់។
បញ្ហាប្រឈមធំជាងគេបង្អស់នៅក្នុងគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅរបស់រដ្ឋាភិបាលអាមេរិកនៅវៀតណាម ឡាវ និងកម្ពុជា គឺរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានអាកាសធាតុក្តៅជាងមុន គ្រោះទឹកជំនន់ គ្រោះបាក់ដី និងគ្រោះរាំងស្ងួត។
ការវាយប្រហារតាមអាកាសដោយកងយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស១០០នាក់ មានរួមកុមារផងដែរដែលបានចូលរួមក្នុងពិធីបុណ្យមួយចាត់ចែងដោយក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
មនុស្សជាង ២២ លាននាក់រស់នៅក្នុងរដ្ឋ Florida។ ម្នាក់ក្នុងចំណោម ៥ នាក់មានអាយុលើសពី ៦៥ ឆ្នាំ។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។
ព័ត៌មានផ្សេងទៀត
No media source currently available