ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជានឹងត្រៀមរៀបចំការប្រកួតកីឡាជនពិការ ឬហៅថា Para Games ដែលនឹងចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅ។ មន្រ្តីកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយច្រើនជាងលើកមុន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្រោយពីមានការឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យកាន់តែពិបាកសម្រាប់អ្នករស់នៅក្រៅប្រទេសរុស្ស៊ី ក្នុងការដឹងអំពីទស្សនៈរបស់ពលរដ្ឋរុស្ស៊ីទៅលើសង្គ្រាមនេះ។
សំណើមួយរបស់គណបក្ស Move Forward ដែលឈ្នះការបោះឆ្នោតនៅប្រទេសថៃ ឲ្យចាត់ថ្នាក់កញ្ឆាជាគ្រឿងញៀនឡើងវិញ មួយឆ្នាំក្រោយពីរុក្ខជាតិនេះត្រូវបានដាក់ឲ្យស្របច្បាប់ កំពុងធ្វើឲ្យរំជើបរំជួលក្នុងវិស័យមួយដែលគេព្យាករថាអាចមានតម្លៃរហូតដល់១ពាន់២រយលានដុល្លារពីរបីឆ្នាំទៀត។
ជារឿយៗ គេតែងឃើញមានការផ្សព្វផ្សាយពីការលួចចូលប្រើប្រាស់គណនី និងការឆបោកផ្សេងៗ លើបណ្តាញសង្គមតេឡេក្រាម និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជាហ្វេសប៊ុកជាដើម។
ចាប់តាំងពីឆ្នាំ ២០១៧ មក ចំនួនគ្រឿងញៀនដែលត្រូវបានរឹបអូស សកម្មភាពជួញដូរ និងការផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលដែលករណីមនុស្សស្លាប់ដោយសារឥទ្ធិពលគ្រឿងញៀនក៏កើនឡើងផងដែរ។
លោក យង់ គិមអេង ថ្លែងថា គ្រឿងស្រវឹងជាភេសជ្ជៈដ៏គ្រោះថ្នាក់ ប៉ុន្តែប្រទេសកម្ពុជាពុំទាន់មានច្បាប់សម្រាប់ត្រួតពិនិត្យ និងមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ផលប៉ះពាល់ឡើយ។
ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ស៊ីហ្គេម (SEA Game) ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោម ១១ប្រទេស ដោយទទួលបានមេដៃមាសប្រមាណ៨០។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព និងក្រុមការងារ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាសេពគ្រឿងស្រវឹងច្រើន ខណៈស្រាបៀថ្មីៗកើនឡើងជាបន្តបន្ទាប់ ដែលជាការព្រួយបារម្ភរបស់លោកក្នុងនាមជាអ្នកធ្វើយុទ្ធនាការលើរឿងនេះ។
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យបណ្តាប្រទេសដែលមានឥទ្ធិពលក្នុងទ្វីបអាហ្វ្រិក លើកទឹកចិត្តឱ្យភាគីចម្បាំងនៃប្រទេសស៊ូដង់ បញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីខែមុន។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានមន្ត្រីថ្នាក់ក្រោមថាប្រយ័ត្នអស់តំណែង ប្រសិនបើបំពេញការងារមិនបានល្អទាក់ទងនឹងការជ្រើសរើសនគរបាលប៉ុស្តិ៍ តាមរយៈការសូកប៉ាន់និងបក្ខពួក។
ក្នុងចំណោមពលរដ្ឋទាំង ១១ នាក់នេះ ម្នាក់ៗបានសូកលុយដល់មន្ត្រីម្នាក់ដើម្បីឱ្យកូនៗរបស់ខ្លួនប្រឡងជាប់ក្របខណ្ឌជាមន្ត្រីនគរបាល ជាទឹកប្រាក់ពី ៦ពាន់ដុល្លារទៅដល់ ១ម៉ឺន ២ពាន់ដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available