លោក Trump ប្រកាសដូច្នេះថា៖ «យើងកំពុងធ្វើដំណើរទៅមុខក្នុងល្បឿនមួយដែលនឹកស្មានមិនដល់គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយយើងនឹងមិនត្រឡប់ក្រោយវិញជាដាច់ខាត!»។
ការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចអំពីការដកលោក Donald Trump ចេញពីតំណែងប្រធានាធិបតី បានឈានជិតដល់ទីបញ្ចប់ហើយនៅសប្តាហ៍នេះ ក្រោយពីមានការស៊ើបអង្កេតអស់ពេលជាច្រើនខែ ដោយក្រុមសមាជិកគណបក្សប្រជាធិបតេយ្យដែលជាក្រុមសំឡេងភាគច្រើននៅរដ្ឋសភាសហរដ្ឋអាមេរិក។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់លោក Trump និងក្រុមមេធាវីការពារលោក Trump បានបង្ហាញអំណះអំណាងបញ្ចប់របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីការជំនុំជម្រះទោសលោក Trump នេះដំណើរការបាន ២ សប្ដាហ៍។
សមាជិកព្រឹទ្ធសភាអាមេរិក និងពលរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភាប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំខណៈប្រធានអង្គសវនាការព្រឹទ្ធសភានិងមេធាវីការពារលោកប្រធានាធិបតីផ្តល់អំណះអំណាងចុងបញ្ចប់។
នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
សមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា មិនចាំបាច់កោះហៅសាក្សីដើម្បីផ្តល់កសិណសាក្សីនៅក្នុងការជំនុំជម្រះការចោទប្រកាន់ដកហូតតំណែងប្រធានាធិបតីត្រាំចេញពីតំណែងនោះទេ។
បាតុករប្រឆាំងលោកប្រធានាធិបតីសរអា Donald Trump មកពីរដ្ឋផ្សេងៗ ជាងដប់នាក់ នាំគ្នាកាន់បដានិងច្រៀងចម្រៀងស្នេហាជាតិ នៅវិមានសភា នៅមុនការចាប់ផ្កើមការរជំនុំជម្រះទោសនៅថ្ងៃសុក្រនេះ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយរូបនិយាយថា មិនចាំបាច់ហៅសាក្សីមកបំភ្លឺបទល្មើសចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ព្រោះតាមទស្សនៈរបស់លោក គណបក្សប្រជាធិបតេយ្យបានបង្ហាញភ័ស្តុតាងរបស់ពួកគេប្រឆាំងនឹងប្រធានាធិបតីរួចហើយ។
គណបក្សប្រជាធិបតេយ្យទទូចថា លោក Bolton និងមនុស្សផ្សេងទៀតត្រូវតែកោះហៅមកធ្វើជាសាក្សី។
ដំណើរការចោទប្រកាន់ប្រធានាធិបតីដំណាក់កាលទី១ នៅព្រឹទ្ធសភាបានបញ្ចប់នៅពេលមានការប្រឆាំងគ្នាទាក់ទងនឹងការទទួលយកភស្តុតាងថ្មីនិងសាក្សីថ្មី រួមទាំងលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិក្នុងដំណាក់កាលបន្ទាប់។
ប៉ុន្តែប្រសិនបើក្រុមមេធាវីការពារលោក Trump ពិតជាតាំងចិត្តនៅក្នុងការរារាំងមិនឲ្យលោក Bolton ផ្ដល់សក្ខីកម្មមែន នោះការប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិទំនងជាមិនអាចទៅរួចនោះទេ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងពិចារណានៅថ្ងៃសុក្រនេះទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ។
ព័ត៌មានផ្សេងទៀត
No media source currently available