ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេរំពឹង​ថា លោកត្រាំ​នឹង​គ្មាន​ទោស គ្រាដែល​ការជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​ដក​លោក Trump ចេញពី​តំណែង​ប្រធានាធិបតី ឈាន​ជិត​ដល់​ទីបញ្ចប់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការជំនុំ​ជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​អំពី​ការដក​លោក Donald Trump ចេញពី​តំណែង​ប្រធានាធិបតី បាន​ឈាន​ជិត​ដល់​ទីបញ្ចប់​ហើយ​នៅ​សប្តាហ៍​នេះ ក្រោយពី​មាន​ការស៊ើបអង្កេត​អស់ពេល​ជាច្រើនខែ ដោយ​ក្រុម​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុមសំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​សហរដ្ឋ​អាមេរិក។ លោកត្រាំ ត្រូវបាន​គេរំពឹង​ថា នឹង​មិន​មាន​ទោស​ចំពោះ​ការចោទ​ប្រកាន់​ដែល​ថា លោក​បាន​បំពាន​អំណាច និង​រារាំង​ដល់​កិច្ចប្រឹងប្រែងរបស់​សភាក្នុងការស៊ើបអង្កេត​លោក​នៅពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ចំនួន​១០០នាក់ ធ្វើ​ជា​គណៈវិនិច្ឆ័យ​ក្នុងការ​ជំនុំជម្រះ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃពុធ​នេះ។ សមាជិក​ព្រឹទ្ធសភា​ទាំងនោះ នឹង​ត្រូវ​ថ្លឹងថ្លែង​យ៉ាងហ្មត់ចត់​ចំពោះការ​សម្រេចចិត្ត​ដែល​អាច​មាន​ផលវិបាក​ផ្នែក​នយោបាយ​ជា​ទីបំផុត នៅក្នុង​អាជីព​នយោបាយ​របស់​ពួកគេ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG