ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីការពារ​លោក​ប្រធានាធិបតី​​ប្រាប់​​ព្រឹទ្ធ​សភា​ថា​ លោក​Trumpមិន​បានធ្វើអ្វីខុស


សវនាការក្នុងព្រឹទ្ធសភាអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
សវនាការក្នុងព្រឹទ្ធសភាអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

នៅ​ពេល​ព្រឹទ្ធសភា​ពិចារណា​បណ្តឹង​ដក​លោក​ប្រធានាធិបតីចេញ​ពីតំណែង ​ក្រុម​មេធាវី​ការ​ការពារលោកប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំកាល​ពី​ថ្ងៃ​អង្គារ​បានប្រាប់​សមាជិក​ព្រឹទ្ធសភា​១០០​នាក់ថា ​លោក​ប្រធានាធិបតីមិន​បាន​ធ្វើអ្វី​ខុស​ទេ​ ក្នុង​ការទាក់ទង​ជាមួយ​ប្រទេស​អ៊ុយ​ក្រែន។

ដំណើរ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតីដំណាក់​កាលទី​១​ នៅ​ព្រឹទ្ធសភា​បាន​បញ្ចប់​នៅពេល​មាន​ការ​ប្រឆាំង​គ្នា​ទាក់ទង​នឹង​ការ​ទទួល​យក​ភស្តុតាង​ថ្មី​និង​សាក្សី​ថ្មី​ រួម​ទាំង​លោក John Bolton ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​ក្នុង​ដំណាក់​កាល​បន្ទាប់។​ ​

លោក​ប្រធានាធិបតី​Trump ​បាន​ប្រមូល​ផ្តុំអ្នក​គាំទ្រ​លោក​នៅ​រដ្ឋ ​New Jersey ​គឺតែ​ប៉ុន្មាន​ ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់ពី​ក្រុម​មេធាវី​របស់លោក​បាន​បញ្ចប់​ការការ​ពារលោក​នៅ​វិមាន​រដ្ឋសភា។ ​មេធាវី​របស់​ប្រធានាធិបតី​បាន​ប្រើ​ពេល​តែពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ពេល​របស់​ពួកគេ ​ដោយ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា​ កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​គឺ​ជារឿងគ្រោះថ្នាក់។​

ប៉ុន្តែ​ការ​កាត់សេចក្តី​នេះ​នៅ​វែង​ឆ្ងាយ​ណាស់​ ​ព្រោះមាន​សម្ពាធ​កាន់​តែ​កើន​ឡើងជំរុញ​ឱ្យ​កោះ​ហៅ​លោក​ John Bolton​ មក​ផ្តល់​សក្ខីកម្ម។​ គណបក្ស​ប្រជា​ធិបតេយ្យ​ត្រូវ​ការ​ការគាំទ្រ​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណ​រដ្ឋ​៤​នាក់​ដើម្បី​បាន​សំឡេង​ភាគ​ច្រើន​៥០%​បូក១​ដែលជាសំឡេងចាំបាច់​ក្នុងការ​ជំរុញ​ការ​កោះហៅ​សាក្ស៊ី​មក​ផ្តល់​សក្ខីកម្ម។ ​ទោះជា​យ៉ាងណា​មិន​មែន​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​ទាំង​អស់​ជឿទុក​ចិត្ត​លើ​អ្វី​ដែល​លោក ​Bolton ​នឹង​និយាយ​នោះ​ទេ៕

XS
SM
MD
LG