នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
សមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា មិនចាំបាច់កោះហៅសាក្សីដើម្បីផ្តល់កសិណសាក្សីនៅក្នុងការជំនុំជម្រះការចោទប្រកាន់ដកហូតតំណែងប្រធានាធិបតីត្រាំចេញពីតំណែងនោះទេ។
បាតុករប្រឆាំងលោកប្រធានាធិបតីសរអា Donald Trump មកពីរដ្ឋផ្សេងៗ ជាងដប់នាក់ នាំគ្នាកាន់បដានិងច្រៀងចម្រៀងស្នេហាជាតិ នៅវិមានសភា នៅមុនការចាប់ផ្កើមការរជំនុំជម្រះទោសនៅថ្ងៃសុក្រនេះ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយរូបនិយាយថា មិនចាំបាច់ហៅសាក្សីមកបំភ្លឺបទល្មើសចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ព្រោះតាមទស្សនៈរបស់លោក គណបក្សប្រជាធិបតេយ្យបានបង្ហាញភ័ស្តុតាងរបស់ពួកគេប្រឆាំងនឹងប្រធានាធិបតីរួចហើយ។
គណបក្សប្រជាធិបតេយ្យទទូចថា លោក Bolton និងមនុស្សផ្សេងទៀតត្រូវតែកោះហៅមកធ្វើជាសាក្សី។
ដំណើរការចោទប្រកាន់ប្រធានាធិបតីដំណាក់កាលទី១ នៅព្រឹទ្ធសភាបានបញ្ចប់នៅពេលមានការប្រឆាំងគ្នាទាក់ទងនឹងការទទួលយកភស្តុតាងថ្មីនិងសាក្សីថ្មី រួមទាំងលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិក្នុងដំណាក់កាលបន្ទាប់។
ប៉ុន្តែប្រសិនបើក្រុមមេធាវីការពារលោក Trump ពិតជាតាំងចិត្តនៅក្នុងការរារាំងមិនឲ្យលោក Bolton ផ្ដល់សក្ខីកម្មមែន នោះការប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិទំនងជាមិនអាចទៅរួចនោះទេ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងពិចារណានៅថ្ងៃសុក្រនេះទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ។
នៅថ្ងៃអង្គារនេះ ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបិទបញ្ចប់ការបង្ហាញអំណះអំណាងរបស់ពួកគេនៅក្នុងការជំនុំជម្រះរបស់ព្រឹទ្ធសភាអំពីថាតើគួរទម្លាក់លោក Trump ពីតំណែងឬក៏អត់។
ក្រុមមេធាវីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តការការពារលោកនៅក្នុងសំណុំរឿងចោទប្រកាន់ដើម្បីដកលោកចេញពីតំណែង ស្របពេលដែលគណបក្សប្រជាធិបតេយ្យបានស្នើជាថ្មីឲ្យមានការកោះហៅសាក្សីថ្មីមកផ្ដល់សក្ខីកម្មនៅក្នុងការជំនុំជម្រះរបស់ព្រឹទ្ធសភានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះអាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់និងដកចេញពីតំណែង។
ក្រុមមេធាវីលោក ត្រាំ បានអះអាងថា លោក ត្រាំ មិនបានប្រព្រឹត្តខុសឆ្គងនៅក្នុងចំណាត់ការរបស់លោកចំពោះប្រទេសអ៊ុយក្រែននោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available