ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ក្រុម​មេធាវី​លោក Trump ទំនងជា​មិន​អាច​រារាំង​ការ​ចង់​កោះ​ហៅ​លោក Bolton ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​បាន​ទេ


រូបឯកសារ៖ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton ថ្លែងនៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton ថ្លែងនៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ដោយសារតែ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទំនង​ជា​នឹង​កោះហៅ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ជំនុំជម្រះ​ករណី​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ក្រុម​មេធាវី​ការពារ​លោក Trump ស្ទើរតែ​ប្រាកដ​ជា​ប្រើ​អភ័យ​ឯកសិទ្ធិ​របស់​អង្គ​នីតិ​ប្រតិបត្តិ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​ផ្ដល់​សក្ខី​កម្ម​នេះ។

លោក Bolton គឺ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុម​មេធាវី​ការពារ​លោក Trump ដោយសារតែ​មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​អំពី​សៀវភៅ​ដែល​នឹង​ជិត​បោះ​ពុម្ព​ផ្សាយ​របស់​លោក Bolton ដែល​អះអាង​អំពី​ការ​ចោទ​ប្រកាន់​សំខាន់​មួយ​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ។ ការ​ចោទ​ប្រកាន់​នោះ​គឺ​ថា លោក Trump បាន​ព្យាយាម​បង្ខំ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter Biden។

ប៉ុន្តែប្រសិនបើ​ក្រុម​មេធាវី​ការពារ​លោក Trump ពិតជា​តាំង​ចិត្ត​នៅ​ក្នុង​ការ​រារាំង​មិន​ឲ្យ​លោក Bolton ផ្ដល់​សក្ខីកម្ម​មែន នោះ​ការ​ប្រើ​អភ័យ​ឯកសិទ្ធិ​របស់​អង្គ​នីតិ​ប្រតិបត្តិ​ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ទោះបីជា​តុលាការ​បាន​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​នូវ​សិទ្ធិ​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ទាក់ទង​ជា​សម្ងាត់​ជាមួយ​នឹង​ទីប្រឹក្សា​របស់​ខ្លួន​ក៏​ដោយ ក៏​សិទ្ធិ​បែប​នេះ​មិន​មែន​ជា​សិទ្ធិ​ផ្ដាច់​មុខ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​អះអាង​ថា តុលាការ​ទំនង​ជា​គាំទ្រ​ខាង​សភា​នៅ​ក្នុង​ការ​កោះ​ហៅ​សាក្សី​ឲ្យ​ផ្ដល់​សក្ខីកម្ម ជាជាង​គាំទ្រ​ការ​ប្រើ​អភ័យ​ឯកសិទ្ធិ​របស់​អង្គ​នីតិប្រតិបត្តិ។

លោក Bolton គឺ​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី ៤ នាក់ ដែល​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវការ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ជំនុំជម្រះ​លោក Trump នេះ។ លោក Bolton ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump ពី​ខែ​មេសា ឆ្នាំ ២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ ២០១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG