ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ Zelensky នៅ​ពេល​មានការ​ស៊ើបអង្កេត​អំពីការ​ចោទ​ប្រកាន់លោក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងជំនួបមួយស្តីពីប្រទេសវេណេស៊ុយអេឡា អំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងជំនួបមួយស្តីពីប្រទេសវេណេស៊ុយអេឡា អំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក Trump បាន​ទទួល​ស្គាល់​ថា​បញ្ហា​របស់លោក Biden បានត្រូវលើកយកមក​និយាយនៅ​ក្នុងការ​សន្ទនា​គ្នា​តាមទូរសព្ទនោះ ក៏​ប៉ុន្តែ​លោកបាននិយាយ​ទទូចថាគ្មាន​ការ​ដាក់គំនាប​សង្កត់លើ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ​ លោក​ប្រធានាធិបតី​អាមេរិក Donald Trump ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ Zelensky នៅ​ក្នុងបូរី New York នៅ​ពេលមានរបាយការណ៍​ថា​ មេដឹកនាំអាមេរិករូប​នេះ​បានជំរុញ​សមភាគីអ៊ុយក្រែន​នៅ​ក្នុងការ​និយាយ​គ្នា​តាមទូរសព្ទ​ឲ្យស៊ើបអង្កេត​លោក Joe Biden បេក្ខជន​ប្រធានាធិបតីអាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យនិង​ជា​អតីត​អនុប្រធានាធិបតី​អំពី​ការងារមានប្រាក់បៀវត្សរ៍​ខ្ពស់​ ដែល​កូន​ប្រុស​លោក​ឈ្មោះ Hunter មាន​ជាមួយ​ក្រុម​ហ៊ុនឧស្ម័ន​អ៊ុយក្រែនមួយ។​

នៅ​ពេល​នេះ ការសន្ទនា​តាមទូរសព្ទរវាង​លោក Trump និង​លោក Zelensky ជា​បញ្ហា​ស្នូល​នៅ​ក្នុង​ការ​ស៊ើប​អង្កេតដើម្បី​ធ្វើការ​ចោទប្រកាន់ដែល​បានត្រូវ​ប្រកាស​ដោយ​លោកស្រី Nancy Pelosi ប្រធានសភា​តំណាងរាស្ត្រ​អាមេរិកាំង​ខាងគណបក្ស​ប្រជាធិបតេយ្យ។​

លោក Trump បាន​ទទួល​ស្គាល់​ថា​បញ្ហា​របស់លោក Biden បានត្រូវលើកយកមក​និយាយនៅ​ក្នុងការ​សន្ទនា​គ្នា​តាមទូរសព្ទនោះ ក៏​ប៉ុន្តែ​លោកបាននិយាយ​ទទូចថាគ្មាន​ការ​ដាក់គំនាប​សង្កត់លើ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ទេ។

លោក​ប្រធានាធិបតី​ Trump បានបញ្ជាក់​ថា លោក​បាននិយាយ​ប្រាប់បុគ្គលិក​លោកឲ្យ​ព្យួរ​ជំនួយ​មានទឹក​ប្រាក់ ៤០០លានដុល្លារសម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ពេលប៉ុន្មាន​ថ្ងៃ​មុនការ​សន្ទនា​គ្នា​តាមទូរសព្ទនោះ។​ សេចក្តី​សង្ខេប​នៃ​អត្ថបទរបស់​ការ​សន្ទនាគ្នានោះបង្ហាញ​ថា ​លោក​ Trump បាន​រិះគន់​លោក Biden បី​បួនដង។

លោក​ Trump បានសរសេរ tweet កាល​ពី​ថ្ងៃ​អង្គារនៅ​មុនការ​ចេញ​ផ្សាយ​សេចក្តី​សង្ខេប​នោះ​ថា «លោក​អ្នកនឹង​ឃើញ​ថា ​វា​ជា​ការនិយាយ​គ្នា​តាមទូរសព្ទដោយ​ស្និទ្ធស្នាល​ខ្លាំង​ណាស់ ​ហើយ​ជា​ការ​និយាយ​គ្នាដ៏​ត្រឹមត្រូវ​ថែម​ទៀតផង។​ គ្មានការគាប​សង្កត់ទេ ហើយមិនមែនដូចលោក Biden និងកូនប្រុស​លោកទេ គ្មាន​ការសុំឲ្យមានការអនុគ្រោះទេ! នេះមិនមែន​ជាអ្វី​ក្រៅ​ពីការ​បន្តការ​តាមធ្វើទុក្ខ​បុក​ម្នេញ​ដ៍​ធំបំផុត​និងនាំ​ឱ្យមានការ​បំផ្លិចបំផ្លាញ​ច្រើន​ផង​ដែរ!»។

នៅមុន​កិច្ច​ចរចា​ជាមួយលោក Trump លោក Zelensky បាន​និយាយ​ប្រាប់ផ្នែក​ផ្សាយ​ជា​ភាសា​អ៊ុយក្រែន​នៃវីអូអេ​ថា​ «យើង​គ្រាន់តែ​ចង់​ឱ្យ​អាមេរិកគាំទ្រ​ប្រទេសអ៊ុយក្រែន​ជា​និច្ច​នៅ​ក្នុងការ​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​នឹង​អំពើឈ្លាន​ពាន​និង​សង្គ្រាម»៕

XS
SM
MD
LG