ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់របស់គណបក្សសាធារណរដ្ឋនៅក្នុងគណៈ កម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា មានសារសម្រាប់សមាជិកសភាមកពីគណបក្សទាំង២។
លោក Trump បានទទួលស្គាល់ថាបញ្ហារបស់លោក Biden បានត្រូវលើកយកមកនិយាយនៅក្នុងការសន្ទនាគ្នាតាមទូរសព្ទនោះ ក៏ប៉ុន្តែលោកបាននិយាយទទូចថាគ្មានការដាក់គំនាបសង្កត់លើមេដឹកនាំអ៊ុយក្រែនរូបនេះទេ។
អ្នកស្រី Pelosi បាននិយាយថា៖ «សកម្មភាពនានាដែលលោកប្រធានាធិបតី Trump បានធ្វើមកទល់ពេលនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ គ្មាននរណាម្នាក់នៅពីលើច្បាប់បានទេ»។
លោក McConnell បានចេញសេចក្តីថ្លែងការមួយដោយលោកបានប្រកាសថា «នេះបញ្ជាក់យ៉ាងច្បាស់ថា ការងារអទិភាពរបស់គណបក្សប្រជាធិបតេយ្យមិនកំពុងធ្វើឲ្យជីវិតពលរដ្ឋអាមេរិកាំងប្រសើរឡើងនោះទេ។ រយៈពេលបីឆ្នាំមកនេះពួកគេគិតតែពីរឿងប្តឹងចោទប្រកាន់ទម្លាក់ប្រធានាធិបតីតែប៉ុណ្ណោះ»។
No media source currently available