ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជា​ធិបតេយ្យ​កោះ​ហៅ​មន្ទីរបញ្ចកោណ ​និង​ការិយាល័យ​ថវិកា​សេតវិមាន​សម្រាប់​ការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង


លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស Mark Esper ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរបញ្ចកោណ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស Mark Esper ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរបញ្ចកោណ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភាតំណាង​រាស្រ្ត ​បាន​ចេញ​ការ​កោះ​ហៅ​មន្រ្តី​មន្ទីរ​បញ្ចកោណ​និង​ការិយាល័យ​ថវិកា​របស់​សេតវិមាន​ដែល​ជា​ផ្នែក​មួយ​នៃការ​ស៊ើប​អង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញ​ពី​តំណែង​ដោយ​បាន​សើ្នសុំ​ឯកសារ​ដែល​ទាក់​ទិន​នឹង​ការ​សម្រេច​របស់​ប្រធានាធិបតី​ត្រាំ​ដើម្បី​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា​ទៅឲ្យ​ប្រទេស​អ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ចន្ទ ​គណៈកម្មាធិការ៣​របស់​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​ទាមទារ​ឲ្យ​លោក Mark Esper រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស ​និង​លោក Russel Vought នាយក​ស្តីទី​របស់​ការិយាល័យ​ថវិកា​និង​ការរៀបចំ​ចាត់ចែង​ប្រគល់​ឯកសារ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា។

ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​កំពុង​ស៊ើបអង្កេត​សកម្មភាព​របស់​ប្រធានាធិបតី​ត្រាំ​នៃ​ការ​គាប​សង្កត់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើបអង្កេត​លោក Joe Biden គូ​ប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​លោក​និង​លោកHunterដែល​ជា​កូន​ប្រុសរបស់​លោក Biden។ ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​នោះ រួម​មាន​ការ​ពិនិត្យ​មើល​ថាតើ​ការ​សម្រេច​របស់​ប្រធានាធិបតី​ត្រាំដើម្បី​បញ្ឈប់​ជំនួយ​ខាង​យោ​ធា​ទៅ​ឲ្យ​អ៊ុយក្រែន​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​សំណើ​របស់​លោក​សម្រាប់​ការ​ស៊ើប​អង្កេត​ក្នុង​ក្រុម​គ្រួសារ​របស់​លោក Biden ដែរ​ឬ​ទេ។

ព្រឹត្តិការណ៍​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ថា ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​សហរដ្ឋ​អាមេរិក​ទី២ បាន​ដាក់​ពាក្យ​បណ្តឹង​អំពី​សកម្មភាព​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​ដែរ។

លោក Mark Zaid ជាមេធាវី​ដែល​តំណាងឲ្យ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំង២ ​បាន​បញ្ជាក់ព័ត៌មាន​នេះ​ប្រាប់ VOA។

ពាក្យ​បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​បញ្ចេញ​ព័ត៌សម្ងាត់​ទី១​ជា​អ្វី​ដែល​បាន​បណ្តាលឲ្យ​មាន​ការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង៕

XS
SM
MD
LG