ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការ​បរទេស​ Pompeo ​ហៅ​ការ​ស៊ើប​អង្កេត​អំពី​អ៊ុយក្រែន​ថា​ជា​«ស្ថានការណ៍​ផ្តេស​ផ្តាស»


​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា. ​Pompeo​ ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល​មូល​និធិវប្បធម៌ Stavros Niarchos ក្នុង​ទីក្រុង​អាថែន ប្រទេស​ក្រិក កាល​ពី​ថ្ងៃ​ទី​៥ តុលា ២០១៩។
​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា. ​Pompeo​ ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល​មូល​និធិវប្បធម៌ Stavros Niarchos ក្នុង​ទីក្រុង​អាថែន ប្រទេស​ក្រិក កាល​ពី​ថ្ងៃ​ទី​៥ តុលា ២០១៩។

លោក​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា. ​Pompeo​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ហៅ​ការ​ស៊ើប​អង្កេត​អំពី​អ៊ុយក្រែន​ថា​ជា​«ស្ថានការណ៍​ផ្តេសផ្តាស»។

លោក​បាន​និយាយ​ថា៖ «នេះ​ជា​អ្វី​ដែល​ខុស​នៅ​ពេល​ដែល​ពិភព​លោក​មិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ត្រូវ​ អ្វី​ដែល​សំខាន់​ អ្វី​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​ជីវិតប្រជារាស្ត្រ​ដោយ​ពិតប្រាកដ​ ហើយ​លោក​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានការណ៍​ផ្តេស​ផ្តាស​ទៅ​វិញ»។

លោក​ Pompeo ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ក្រិក​ដែល​ជា​ប្រទេស​ចុង​ក្រោយ​បង្អស់​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ទ្វីប​អឺរ៉ុប បាន​និយាយ​ថា៖ «លោក​អ្នក​ឃើញ​ទេ​ សកម្មភាព​នេះ​មិន​បាន​ការ​អ្វី​ទេ ស្ថានការណ៍​នេះ​មិន​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រីក​ចម្រើន​ឡើយ»។

ចម្លើយ​របស់​លោក​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិកាំង​មាន​ឡើង​នៅ​ពេល​លោក​ត្រូវ​សួរ​នៅ​ទី​បញ្ចប់​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ថា​ តើ​មាន​សញ្ញា​ព្រមាន​ណា​មួយ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ថែម​ទៀត​អំពី​ការ​និយាយ​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelennskiy ​កាល​ពី​ខែ​កក្កដា​ឬ​ទេ?

លោក​ Pompeo បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​យល់​ថា​នរណា​ម្នាក់​នៅ​ទីនេះ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​អំពី​រឿង​នោះ​ទេ...ខ្ញុំ​យល់​ថា​ពួក​គេ​ចង់​ដឹង​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​អាមេរិក​និង​ប្រទេស​ក្រិក»។

ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​កក្កដា​ រវាងប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​និង​ប្រទេស​អ៊ុយក្រែន​ ជា​ប្រធានប​ទ​នៃ​ការ​ស៊ើប​អង្កេត​មួយ​ដោយ​សភា​ស.រ.អា.៕

XS
SM
MD
LG