បើសិនជាមានការស៊ើបអង្កេតចោទប្រកាន់ទម្លាក់លោក ត្រាំ លោកពឹងផ្អែកលើសមាជិកគណបក្សសាធារណរដ្ឋឲ្យជួយសង្គ្រោះលោក
សមាជិកគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញពីតំណែង បើទោះបីជារដ្ឋបាលរបស់លោក ត្រាំ កំពុងរារាំងសាក្សីសំខាន់ៗមិនឲ្យផ្តល់សក្ខីកម្មនិងមានភាពយឺតយ៉ាវក្នុងការផ្តល់ឯកសារក៏ដោយ។ ទីបំផុត សមាជិកខាងគណបក្សប្រជាធិបតេយ្យប្រហែលអាចបោះឆ្នោតទម្លាក់លោក ត្រាំ ពាក់ព័ន្ធនឹងកិច្ចការរបស់លោកជាមួយនឹងអ៊ុយក្រែន នៅក្នុងសភាតំណាងរាស្ត្រដែលគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន។ ការណ៍នេះនឹងនាំឲ្យមានការជំនុំជម្រះក្តីនៅក្នុងព្រឹទ្ធសភា ទីដែលលោកប្រធានាធិបតីនិងក្រុមអ្នកគាំទ្ររបស់លោកមានប្រៀប ហើយដែលក្នុងស្ថានភាពបច្ចុប្បន្នទំនងនឹងបោះឆ្នោតឲ្យលោករួចខ្លួន។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់ VOA រាយការណ៍បន្ថែមអំពីប្រព័ន្ធការពារនយោបាយរបស់លោកពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៦ វិច្ឆិកា ២០២៤
លោក Donald Trump រួចផុតពីការចោទប្រកាន់សហព័ន្ធ