ក្រុមមន្ត្រីសិទ្ធិមនុស្សបង្ហាញការស្រងាកចិត្តជាមួយសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី។ ពួកគេនិយាយថា ការបំបៅកូនទោះនៅទីណាក៏ដោយ គួរតែត្រូវបានលើកទឹកចិត្ត និងមិនគួរបានការស្តីបន្ទោស នៅពេលស្ត្រីបំបៅកូនក្នុងម៉ោងធ្វើការទេ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ការស្លៀកពាក់ និងការនិយាយ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូបដែលគួរតែត្រូវបានកំណត់ត្រឹមការយល់ឃើញរបស់មហាជន។
តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងថាការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនអាចធ្វើបានឡើយ ប្រសិនបើមិនមានការផ្តល់ថវិកាគាំទ្រទេនោះ។
ជំងឺកូវីដបង្កឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនបាត់បង់ការងារធ្វើ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុដែលជា ប្រធានកិត្តិយសនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។
មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថាក្នុងឆ្នាំ២០១៩ កម្ពុជាបានកត់ត្រាថាស្រ្តីខ្មែរជាង១០០នាក់បានវិលត្រឡប់មកពីប្រទេសចិន ហើយលើកឡើងថាពួកគេត្រូវបានបង្ខំឲ្យរៀបការជាមួយជនជាតិចិន។
លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បានថ្លែងថា ស្ត្រីអាចធ្វើការបានក្នុងវិស័យទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារនិងមានអាយុច្រើនមិនមែនជាឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។
រដ្ឋាភិបាលជាច្រើននៅទូទាំងផ្នែកកណ្តាលនៃទ្វីបអឺរ៉ុបនិងប៉ែកកណ្តាលនៃទ្វីបអាស៊ីបានធ្វើ «ការវាយប្រហារខ្លាំង» ប្រឆាំងនឹងសិទ្ធិមនុស្ស បានប្រើមធ្យោបាយឃោរឃៅ និងឧបករណ៍របស់រដ្ឋក្នុងការបង្ក្រាបបាតុកម្ម សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងសង្គមស៊ីវិល។
នៅពេលដែលជំងឺ កូវីដ១៩ កំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់សហគមន៍នានានៅទូទាំងពិភពលោកស្ត្រី និងកុមារីដែលត្រូវបានផ្លាស់ទីលំនៅ និងឥតមានរដ្ឋរស់នៅដូចគេ កំពុងរងហានិភ័យកាន់តែខ្លាំងឡើងចំពោះអំពើហិង្សាដោយសារបញ្ហាយេនឌ័រ។
ស្រ្តីត្រូវហ៊ានចាប់យកឱកាសប្រឹងប្រែងធ្វើការងារណាដែលខ្លួនគិតថាជាការងារពិបាក ព្យាយាមរៀនសូត្រនិងពង្រឹងសមត្ថភាពបន្ថែមដើម្បីអភិវឌ្ឍន៍ខ្លួនឈានទៅកាន់តំណែងក្នុងភាពជាអ្នកដឹកនាំ។
បណ្ដាប្រទេសដែលមានការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី COVID-19 បាននាំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ បើទោះជាមានការលុបចោលព្រឹត្តិការណ៍មួយចំនួនក៏ដោយ។
អ្នកធ្វើការពាក់ព័ន្ធនឹងស្រ្តីលើកឡើងថា ការប្រកាសរបស់រដ្ឋាភិបាលមានប្រសិទ្ធភាពទៅបាន លុះត្រាតែថ្នាក់ដឹកនាំមានឆន្ទៈក្នុងការអនុវត្ត។
ព័ត៌មានផ្សេងទៀត
No media source currently available