ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden តែង​តាំង​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ដែល​មាន​ដើម​កំណើត​​មក​ពី​អាមេរិក​ឡាទីន


លោក Miguel Cardona ត្រូវ​បាន​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោក Miguel Cardona ត្រូវ​បាន​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជាប់​ឆ្នោត​ថ្មី​លោក​ Joe Biden ​បាន​បន្ថែម​ឈ្មោះសមាជិក​គណៈរដ្ឋមន្រី្ត​របស់​លោក​ម្នាក់​ទៀតទៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​មាន​លក្ខណៈ​ចម្រុះ​សម្រាប់រដ្ឋបាល​ថ្មី​របស់​លោកកាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេលដែល​លោកបាន​តែងតាំង​លោក Miguel Cardona សម្រាប់តំណែងរដ្ឋ​មន្ត្រី​ក្រសួង​អប់រំ។​

លោក Cardona ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធានមន្ទីរ​អប់រំ​ក្នុង​រដ្ឋ Connecticut និង​ជា​អតី​ត​គ្រូ​បង្រៀន​ម្នាក់​ផង​នោះ​ នឹង​ក្លាយ​ជា​សមាជិកជាន់​ខ្ពស់ម្នាក់​ដែល​មាន​ដើម​កំណើត​មក​ពីអាមេរិក​ឡាទីន ​ក្នុង​គណៈ​រដ្ឋ​មន្រ្តី​ថ្មី​ បន្ទាប់​ពី​ក្រុម​តស៊ូ​មតិបាន​ជំរុញ​ឲ្យ​ប្រធានាធិបតីជាប់​ឆ្នោតថ្មី​លោក Joe Biden តែងតាំង​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើតHispanic ​ក្នុង​តួនាទីជាន់​ខ្ពស់នៃ​គណៈ​រដ្ឋមន្រ្តីថ្មី​របស់​លោក​។​

ប្រសិន​បើ​ទទួល​បាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​នោះ​ លោក Cardona នឹង​ត្រូវ​ទទួល​បន្ទុកជួយ​ការ​ងារក្នុងរដ្ឋបាលជាប់​ឆ្នោត​ថ្មី​របស់​លោក​ Joe Biden ក្នុង​ការបើក​សាលា​រៀន​ឡើង​វិញ​សម្រាប់សិស្ស​និស្សិត និង​គ្រូបង្រៀន​ ក្រោយ​ពេល​ដែល​ជំងឺ​កូវីដ​១៩ បញ្ចប់។ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​បង្ខំឲ្យ​សាលា​រៀន​ទាំង​អស់​ក្នុង​សហរដ្ឋ​អាមេរិកត្រូវបាន​បិទ​ទ្វារ​ ​ហើយប្តូរ​មក​រៀន​តាម​ប្រព័ន្ធ​អនឡាញ​វិញ។ លោក​ Joe Biden​ ក៏​បាន​តែង​តាំង​រួច​ហើយ​នូវ​បេក្ខភាព​របស់​លោក ​Alejandro Majorkas ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សន្ដិសុខ​មាតុភូមិ និង​លោក Xavier Becerra ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​និង​សេវា​ពលរដ្ឋ​។ ​លោក​ទាំង​ពីរ​ក៏​មាន​ដើម​កំណើត​មក​ពី​អាមេរិកឡាទីន​ផង​ដែរ​៕​

XS
SM
MD
LG