លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គ.ជ.ប បានសម្រេចឲ្យមានការិយាល័យបោះឆ្នោតនៅទូទាំង២៥រាជធានី និងខេត្ត ហើយការិយាល័យនីមួយៗ នឹងមានមន្ត្រីចំនួន៦នាក់ ដើម្បីរៀបចំការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ។
សេចក្ដីថ្លែងការណ៍នោះបានជំរុញប្រជាពលរដ្ឋខ្មែរឲ្យ «ធ្វើពហិការកុំចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ» ដោយបានបញ្ជាក់ថា ការមិនទៅបោះឆ្នោតជា «សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ» និង «មានន័យថា គាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត»។
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំនិងគណបក្សមាតុភូមិយើងរបស់លោក ច័ន្ទ ប៊ុនហន បានលើកឡើងថា៖«គណបក្សយើងខ្ញុំ ថ្កោលទោសអំពើខ្វះការទទួលខុសត្រូវ មួលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។
នៅក្នុងសារជាវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុក លោកសម រង្ស៊ីបានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋខ្មែរសូមធ្វើពហិការកុំទៅបោះឆ្នោតឱ្យសោះដរាបណារដ្ឋអំណាចសព្វថ្ងៃមិនឱ្យគណបក្សសង្គ្រោះជាតិមានឈ្មោះជាគូប្រកួតក្នុងការបោះឆ្នោតខាងមុខ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានប្រាប់ VOA នៅថ្ងៃពុធនេះថា ព្រឹត្តិការណ៍នៅខេត្តតាកែវនេះ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាលនិងការពន្យល់អំពីនីតិវិធីបោះឆ្នោតតាមតំបន់ភូមិភាគនិមួយៗនិងខេត្តទូទាំងប្រទេស។
ខណៈដែលមានរបាយការណ៍ជាបន្តបន្ទាប់ត្អូញត្អែរអំពីការរឹតត្បិតការជួបប្រជុំសម្ដែងមតិជាសាធារណៈ ជាទូទៅនៅប្រទេសកម្ពុជា រដ្ឋសភារបស់ប្រទេសមួយនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើការណែនាំដល់សាលារាជធានីភ្នំពេញ ឱ្យធ្វើការហាមឃាត់រាល់ការជួបជុំណាមួយនៅក្បែរមន្ទីរធ្វើការរបស់ខ្លួន ដោយលើកហេតុផលអំពីបញ្ហាសន្តិសុខ។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិងជាអតីតមេបញ្ជាការយោធាខាងគណបក្សហ៊្វុនស៊ិនប៉ិចនឹងវិលចូលឆាកនយោបាយឡើងវិញ បន្ទាប់ពីតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ក្រោយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប្រធានបច្ចុប្បន្ននៃគណបក្សខ្មែររួបរួមជាតិប្រកាសថា សមាជិកសមាជិកាគណបក្សនេះ នឹងធ្វើសមាជបក្សនាពេលឆាប់ៗខាងមុខ ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក ញឹក ប៊ុនឆៃ ឡើងធ្វើជាប្រធានគណបក្សវិញ ដើម្បីចូលរួមការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត បានទាមទារឲ្យរដ្ឋាភិបាល លុបចោលបម្រាមហាមឃាត់ក្រុមមន្ត្រីគណបក្សប្រឆាំង១១៨នាក់ មិនធ្វើនយោបាយ និងសង្កត់ធ្ងន់ថា ការបោះឆ្នោតខាងមុខនេះគឺជាការបោះឆ្នោតបោកបញ្ឆោត បើគ្មានគណបក្សប្រឆាំងចូលរួមទេនោះ។ ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យគ.ជ.ប. បានថ្លែងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។
កាលពីថ្ងៃអាទិត្យកន្លងទៅ កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានវិលត្រឡប់មកកម្ពុជាវិញ ពីប្រទេសជប៉ុន បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅទីនោះ។
ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតខែកក្កដា បានចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី១៤ ខែឧសភា។
ព័ត៌មានផ្សេងទៀត
No media source currently available