លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានប្រាប់ VOA នៅថ្ងៃពុធនេះថា ព្រឹត្តិការណ៍នៅខេត្តតាកែវនេះ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាលនិងការពន្យល់អំពីនីតិវិធីបោះឆ្នោតតាមតំបន់ភូមិភាគនិមួយៗនិងខេត្តទូទាំងប្រទេស។
ខណៈដែលមានរបាយការណ៍ជាបន្តបន្ទាប់ត្អូញត្អែរអំពីការរឹតត្បិតការជួបប្រជុំសម្ដែងមតិជាសាធារណៈ ជាទូទៅនៅប្រទេសកម្ពុជា រដ្ឋសភារបស់ប្រទេសមួយនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើការណែនាំដល់សាលារាជធានីភ្នំពេញ ឱ្យធ្វើការហាមឃាត់រាល់ការជួបជុំណាមួយនៅក្បែរមន្ទីរធ្វើការរបស់ខ្លួន ដោយលើកហេតុផលអំពីបញ្ហាសន្តិសុខ។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិងជាអតីតមេបញ្ជាការយោធាខាងគណបក្សហ៊្វុនស៊ិនប៉ិចនឹងវិលចូលឆាកនយោបាយឡើងវិញ បន្ទាប់ពីតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ក្រោយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប្រធានបច្ចុប្បន្ននៃគណបក្សខ្មែររួបរួមជាតិប្រកាសថា សមាជិកសមាជិកាគណបក្សនេះ នឹងធ្វើសមាជបក្សនាពេលឆាប់ៗខាងមុខ ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក ញឹក ប៊ុនឆៃ ឡើងធ្វើជាប្រធានគណបក្សវិញ ដើម្បីចូលរួមការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត បានទាមទារឲ្យរដ្ឋាភិបាល លុបចោលបម្រាមហាមឃាត់ក្រុមមន្ត្រីគណបក្សប្រឆាំង១១៨នាក់ មិនធ្វើនយោបាយ និងសង្កត់ធ្ងន់ថា ការបោះឆ្នោតខាងមុខនេះគឺជាការបោះឆ្នោតបោកបញ្ឆោត បើគ្មានគណបក្សប្រឆាំងចូលរួមទេនោះ។ ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យគ.ជ.ប. បានថ្លែងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។
កាលពីថ្ងៃអាទិត្យកន្លងទៅ កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានវិលត្រឡប់មកកម្ពុជាវិញ ពីប្រទេសជប៉ុន បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅទីនោះ។
ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតខែកក្កដា បានចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី១៤ ខែឧសភា។
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» ព្រមទាំងប្រកាសអំពាវនាវសុំស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនេះឲ្យចេញជារូបរាងទាន់ពេល ដើម្បីចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ។
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទី១របស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបតែប្រកាសពីការត្រៀមកងកម្លាំងជាង៨ម៉ឺននាក់ដោយដាក់ពង្រាយតាមការិយាល័យនិងតាមតំបន់ផ្សេងៗដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ទូរទស្សន៍ NHK របស់ជប៉ុននៅពេលទៅដល់អាកាសយានដ្ឋាននៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា ប្រទេសជប៉ុន អាចដើរតួនាទីដ៏សំខាន់ក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាវិញបន្ទាប់ពីបានធ្លាក់ចុះចាប់តាំងពីឆ្នាំមុន។
កងកម្លាំងត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ មានចំនួនច្រើនជាងកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការចូលរួមពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ដោយពេលនោះរដ្ឋាភិបាលដាក់ពង្រាយកម្លាំងត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available